អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា លោកមានសុទិដ្ឋិនិយមខ្ពស់ណាស់ដែលកិច្ចព្រមព្រៀងបំណុលខិតជិតមកដល់។ លោក Biden បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានខណៈលោកចេញដំណើរពីតំបន់ Camp David ថា ដោយយោងទៅរកការកំណត់បំណុលអ្វីៗមើលទៅល្អប្រសើរ ពិតជាមានសុទិដ្ឋិនិយមខ្ពស់។ ខ្ញុំសង្ឃឹមថាយើងនឹងមានភស្តុតាងកាន់តែច្បាស់មួយចំនួននៅយប់នេះ មុនពេលនាឡិការរោទិ៍នៅម៉ោង១២ ដែលយើងមានកិច្ចព្រមព្រៀង ប៉ុន្តែវាខិតជិតមកដល់ហើយ។
ការលើកឡើងរបស់លោក Biden ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយថាកាលពីថ្ងៃសុក្រថា រដ្ឋភិបាលនឹងអស់សាច់ប្រាក់ដើម្បីបង់ការចំណាយរបស់ខ្លួននៅថ្ងៃទី៥ ខែមិថុនា ដែលនឹងបង្កឲ្យមានការខកខានសងបំណុលដ៏ភយន្តរាយ លុះត្រាតែសភាអាចបង្កើនលើចំនួនអតិបរមាបំណុល៣១,៤សែនកោដិដុល្លារ។
ការប្រកាសរបស់លោកស្រី Yellen អនុញ្ញាតឲ្យមានពេលវេលាបន្ថែមតិចតួចសម្រាប់លោក Biden និងប្រធានសភាតំណាងរាស្ត្រគណបក្សសាធារណៈរដ្ឋលោក Kevin McCarthy ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយក្នុងការបង្កើនការកំណត់កម្ចីដែលកំណត់ដោយខ្លួនឯងរបស់រដ្ឋាភិបាលសហព័ន្ធ។
កាលពីលើកមុន រតនាគារបាននិយាយថា កិច្ចព្រមព្រមព្រៀងចាំបាច់ត្រូវឈានដល់ឲ្យបានឆាប់នៅត្រឹមថ្ងៃទី១ ខែមិថុនា។

