សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបឌឺដងឲ្យបុគ្គលមួយក្តាប់ តូចដែលបច្ចុប្បន្នកំពុងរត់ចោលស្រុកនោះថា បានប្រើប្រាស់វិធីសាស្រ្តមិនមែនប្រជាធិបតេយ្យ ដោយ តែងតែធ្វើការអំពាវនាវម្តងហើយម្តងទៀតចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងអង្វរឲ្យបរទេសខ្លះចាប់សម្តេចតេ ជោតាមរយៈវិធីផ្សេងជាដើមនោះ។
ក្នុងឱកាសអញ្ជើញបន្តជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី មកពីរោងចក្រ ចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុបចំនួន ១៩ ០០០នាក់ ក្នុងនោះរោងចក្រ វិស័យកាត់ដេរ ចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់ នាព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានអ្នកខ្លះបាននិយាយជារឿយៗថា សម្តេចខិតខំការពារអំណាច ប៉ុន្តែសម្តេចបានចោទសួរទៅក្រុមទាំងនោះវិញថា ខណៈដែលសម្តេចកំពុងការពារអំណាចដែលទទួលបានដោយប្រជាពលរដ្ឋបោះឆ្នោតជូន ហេតុអ្វីបានជាពួកអ្នកឯងចង់ដណ្តើមអំណាចនេះ ដោយប្រើវិធីសាស្រ្តមិនមែនប្រជាធិបតេយ្យទៅវិញ?
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសថា សម្តេចនឹងខិតខំស្រាវជ្រាវឲ្យដល់ឬសគល់ចំពោះប្រភព ឬអ្នកដែលជួយឧបត្ថម្ភលុយសម្រាប់ឲ្យមានការបោះបោប្រឆាំង នឹងរាជរដ្ឋាភិបាលតាមវិធីសាស្រ្តផ្សេងៗនេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់បន្ថែមទៀតថា« សូមមិត្តភ័ក្រ ផ្តល់លុយផ្តល់កាក់សម្រាប់ធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាលបែបនេះសូមធ្វើដកខ្លួនថយ ខណៈករណីនេះសម្តេច នឹងធ្វើការស្រាវជ្រាវឲ្យដល់ឬសគល់ថាតើបានលុយទាំងនោះបានពីណាមក ដើម្បីហ្វឹកហាត់របៀបហ្នឹង(របៀប ធ្វើចលនានាដែលប្រឆាំងដល់រាជរដ្ឋាភិបាល) យើងមិនអាចបណ្តែតបណ្តោយឲ្យប្រទេសមួយត្រូវបំផ្លាញ នោះបានឡើង៕
























