សម្រង់ខ្លឹមសារសង្ខេបស្តីពីជីវិត និងទិដ្ឋភាពនៃការគោរពវិញ្ញាណក្ខន្ធ ខាងក្រៅគេហដ្ឋានតម្លៃ ៧៦លានដុល្លាររបស់លោកស្រី Tina Turner

2023/05/27 05:49:39 pm        72

ស្វីស ៖ ក្រុមអ្នកគាំទ្របានសម្រុកទៅកាន់គេហដ្ឋានដ៏ធំស្កឹមស្កៃមានតម្លៃ៧៦លានដុល្លាររបស់លោកស្រី Tina Turner នៅប្រទេសស្វីស ដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធរបស់រាជិនីនៃតន្ត្រីរ៉ុកខិនរ៉ូល (Rock 'n' Roll) ដែលបានលាលោកនេះគ្មានថ្ងៃត្រឡប់ កាលពីថ្ងៃពុធ ក្នុងវ័យ៨៣ឆ្នាំ។

អ្នកកាន់ទុក្ខទាំងនោះ បានដាក់បាច់ផ្កា និងអុជទៀន នៅច្រកទ្វារចូលនៃភូមិគ្រឹះរបស់ម្ចាស់ជយលាភីពានរង្វាន់ Grammy ដែលមានទីតាំងនៅបឹង Zurich ក្នុងទីក្រុង Küsnacht ដ៏ស្ងាត់ជ្រងំ។

អ្នកស្រុកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា៖ «នៅពេលដែលលោកស្រីដើរកាត់ លោកស្រីញញឹម លោកស្រីអាចមានអារម្មណ៍ថា យើងកំពុងសំឡឹងមើលលោកស្រី ប៉ុន្តែតែងតែងបង្ហាញនូវអ្វីដែលជាលក្ខណៈសាមញ្ញបំផុត»។ រីឯអ្នកស្រុក Küsnacht ម្នាក់ទៀត ក៏បានទុកផ្កានៅខាងក្រៅគេហដ្ឋានរបស់លោកស្រី Turner ហើយបាននិយាយមកកាន់អ្នកសារព័ត៌មានថា៖ «លោកស្រីគឺជាអ្នកជិតខាងដ៏ល្អម្នាក់ ហើយនៅពេលដែលលោកស្រីបង្ហាញខ្លួននៅក្នុងទីក្រុង គ្រប់គ្នាស្រឡាញ់ចូលចិត្តលោកស្រីខ្លាំងណាស់»។

លោកស្រី Turner ដែលកើតនៅរដ្ឋ Tennesse បានបោះបង់សញ្ជាតិអាមេរិករបស់លោកស្រី ដើម្បីក្លាយជាពលរដ្ឋស្វីសពេញសិទ្ធិ ក្នុងឆ្នាំ២០១៣ ពោលគឺក្នុងឆ្នាំតែមួយ ដែលលោកស្រី និងលោក Erwin Bach បានភា្ជប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នា។ លោកស្រី Turner ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកពោះវៀន នៅឆ្នាំ២០១៦ និងបានទទួលការប្តូរតម្រងនោម នៅឆ្នាំ២០១៧។

លោកស្រី Tina Turner ត្រូវបានប្រកាសថា បានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃពុធ (ទី២៤ ខែឧសភា) ដោយអ្នកផ្សព្វផ្សាយព័ត៌មានរបស់លោកស្រី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកស្រី Tina Turner ដែលជារាជិនីតន្រ្តីរ៉ុកខិនរ៉ូល (Rock'n'Roll) បានទទួលមរណភាព ដោយជរាពាធ នៅថ្ងៃនេះ ក្នុងវ័យ៨៣ឆ្នាំ បន្ទាប់ពីមានជំងឺដ៏យូរ នៅផ្ទះរបស់លោកស្រី ក្នុងក្រុង Kusnacht ក្បែរ ក្រុង Zurich ប្រទេសស្វីស»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm