NATO ៖ ក្នុងការប្រជែងដើម្បីក្លាយជាប្រមុខសម្ព័ន្ធយោធាណាតូបន្ទាប់កំពុងតែមានកម្តៅខ្លាំង។ ប៉ុន្តែវាជាការឈរឈ្មោះប្រកួតប្រជែងយ៉ាងទូលំទូលាយនៅក្នុងភាពងងឹត ដោយពុំមានសញ្ញានៃអ្នកបន្តវេននៅឡើយ។
លោក Jens Stoltenberg អគ្គលេខាធិការជនជាតិន័រវ៉ែសរបស់សម្ព័ន្ធយោធាឆ្លងកាត់មហាសមុទ្រអាត្លង់ទិក បានកំណត់ពេលចាកចេញពីតំណែងនៅចុងខែកញ្ញាបន្ទាប់ពីរយៈពេល៩ឆ្នាំនៅក្នុងតំណែង។ សមាជិកភាគច្រើននៃសម្ព័ន្ធនេះចង់ស្វែងរកអ្នកបន្តវេនរបស់លោកនៅឯឬមុនកិច្ចប្រជុំកំពូលរបស់NATO ក្នុងប្រទេសលីទុយអានី នៅពីពាក់កណ្តាលខែកក្កដា។
បញ្ហានោះពុំបានផ្តល់ឲ្យប្រទេសទាំង៣១របស់សម្ព័ន្ធយោធាណាតូ មានចាប់ពីសហរដ្ឋអាមេរិក រហូតដល់សមាជិកថ្មីប្រទេសហ្វាំងឡង់ដល់ទួរគីនូវពេលវេលាច្រើនដើម្បីបង្កើតការស្របមតិជាឯកច្ឆ័ន្ទដែលត្រូវការដើម្បីជ្រើសរើសមេដឹកនាំថ្មី។
ពួកគេអាចស្នើសុំលោក Stoltenberg ដើម្បីបន្ថែមពេលអាណត្តិរបស់លោកសម្រាប់អាណត្តិទី៤។ នណាក៍ដោយដែលចូលមកគ្រប់គ្រង នឹងធ្វើដូច្នះនៅក្នុងពេលវេលាដ៏សំខាន់ ដែលជួបនឹងបញ្ហាប្រឈមពីរនៃការរក្សាសម្ព័ន្ធមិត្តឲ្យនៅរួមគ្នាដើម្បីគាំទ្រអ៊ុយក្រែនខណៈកំពុងការពារប្រឆាំងការកើនឡើងណាមួយ
ដែលនឹងធ្វើឲ្យសម្ព័ន្ធយោធាណាតូធ្លាក់ចូលក្នុងសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace បានប្រកាសកាលពីសប្តាហ៍មុនថា លោកពេញចិត្តការងារនេះ។ ប៉ុន្តែខណៈរដ្ឋាភិបាលមួយចំនួនជំរុញឲ្យមានអគ្គលេខាធិការNATO ជាស្ត្រីលើកដំបូង ដែលនាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាកលោកស្រី Mette Frederiksen កំពុងបង្ហាញខ្លួនជាអ្នកចូលរួមប្រកួតប្រជែងដ៏ខ្លាំង។ ទោះជាយ៉ាងណា តួនាទីសាធារណៈ ការប្រកួតប្រជែងមានភាពស្មុគស្មាញខ្លាំង ដែលមានតួនាទីជាសំខាន់ក្នុងការពិគ្រោះយោបល់ក្នុងចំណោមមេដឹកនាំ និងអ្នកការទូត។ ការពិគ្រោះយោបល់ទាំងនេះ បន្តរហូតដល់សមាជិកNATO ទាំងអស់ព្រមព្រៀងថាពួកគេបានឈានដល់ការស្របមតិឯកច្ឆ័ន្ទ។

