ស៊ូដង់ ៖♫ កងទ័ពជាតិប្រទេសស៊ូដង់ បានអំពាវនាវដល់ទាហានបម្រុង និងទាហានចូលនិវត្តន៍ឲ្យចុះឈ្មោះចូលបម្រើកងទ័ពជាថ្មី ជាចំណាត់ការមួយក្នុងបំណងយ៉ាងច្បាស់លាស់ដើម្បីបន្ថែមចំនួនកងទ័ពរបស់ខ្លួន ក្នុងពេលមានជម្លោះបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនជាមួយយោធាប៉ារ៉ាជាគូប្រជែង ហើយបញ្ហាដែលអាចបង្កឲ្យមានការប្រយុទ្ធគ្នាទោះបីជាមានបទឈប់បាញ់ក៏ដោយ។
នៅពេលដំបូង កងទ័ពនិយាយថា ទាហានចូលនិវត្តន៍ទាំងអស់ និងអ្នកមានសមត្ថភាពគួបំពាក់អាវុធដោយខ្លួនឯងសម្រាប់ការការពារខ្លួន ប៉ុន្តែក្រោយមកបានបញ្ជាក់ច្បាស់ពីការអំពាវនាវដល់អតីតយោធាដើម្បីបង្ហាញខ្លួនពួកគេនៅមូលដ្ឋានយោធាដែលនៅជិតបំផុតរបស់ពួកគេ។ អ្នកតំណាងយោធាម្នាក់និយាយថា ការចុះឈ្មោះចូលបម្រើកងទ័ពនឹងជាការស្ម័ក្រចិត្ត។
ទោះជាយ៉ាងណា ច្បាប់កងកម្លាំងប្រដាប់អាវុធដែលមានស្រាប់ របស់ប្រទេសស៊ូដង់ និយាយថា ទាហានចូលនិវត្តន៍នៅតែជាទាហានបម្រុង ដែលមានសិទ្ធិសម្រាប់ការចុះឈ្មោះចូលប្រើកងទ័ពជាថ្មីជាកាតព្វកិច្ច។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បាននិយាយថា ភាគីជម្លោះកំពុងអនុវត្តកាន់តែប្រសើរនូវបទឈប់បាញ់ ដែលប្រទេសទាំងពីរ បានសម្របសម្រួល និងកំពុងត្រួតពិនិត្យ ទោះបីជាមានរបាយការណ៍ពីការប្រយុទ្ធគ្នាយូរៗម្តង នៅក្នុងទីក្រុង Khartoum និងនៅកន្លែងផ្សេងទៀតក៏ដោយ។

