មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា នៅរដ្ឋធានី ប្រទេសស៊ែរប៊ី កាលពីថ្ងៃសុក្រ សម្រាប់ការប្រមូលផ្តុំដ៏ធំមួយ ក្នុងការគាំទ្រ ប្រធានាធិបតី លោក Aleksandar Vucic ដែលកំពុងប្រឈមមុខការប៉ះបោដែលពុំធ្លាប់មានពីមុនមកប្រឆំាងរបបផ្តាច់ការរបស់លោក ក្នុងពេលមានវិបត្តិបង្កឡើងដោយការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន២លើក ដែលបានធ្វើឲ្យរង្គោះរង្គើប្រទេសនេះ។
ថ្លែងទៅកាន់ហ្វូងមនុស្សដែលទទឹកខ្លួនជោគដោយទឹកភ្លៀង លោក Vucic បានរិះគន់គណបក្សប្រឆំាងសម្រាប់ការព្យាយាមឲ្យលោកលាលែងពីតំណែងសម្រាប់ការពុំបានដោះស្រាយចំពោះវិបត្តិ និងការបង្កើតឲ្យមានការបែកបាក់នៅក្នុងប្រទេស។
ការប្រាញ់ប្រហារចំនួន២លើក កាលពីដើមខែឧសភា បណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់។ ផ្អែកលើការតវ៉ាប្រឆំាងរដ្ឋាភិបាលដ៏ធំ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុនៗ លោក Vucic បានចោទប្រកាន់អ្នកនយោបាយគណបក្សប្រឆំាងពីបទព្យាយាមស្តីបន្ទោសលើសោកនាដកម្ម។ លោកនិយាយថា អ្នកនយោបាយជាច្រើននឹងត្រូវបានចារក្នុងក្នុងប្រវត្តិសាស្ត្រនៃអ្នកគ្មានកិត្តិយស ព្រោះពួកគេបានដាក់កំហុសលើសោកនាដកម្មធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង។ ប៉ុន្តែ លោក Vucic នៅតែអញ្ជើញគណបក្សប្រឆំាងដើម្បីជួបសន្ទនាអំពីការទាមទារបស់ពួកគេ។

