មន្ទីរកសិកម្មសម្រេចរំសាយស្រះសហគមន៍ជម្រកត្រីលាភទង

2023/05/27 10:23:11 pm        1.1 K

កំពង់ធំ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សម្រេចរំសាយសហគមន៍ស្រះជម្រកត្រីលាភទង ក្រោយពីប្រជាពលរដ្ឋជាង២០០គ្រួសារ ដាក់ពាក្យស្នើរសុំរំសាយ ដើម្បីបម្រើផល ប្រយោជន៍សាធារណៈដូចមុន។

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣, លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អញ្ជើញចុះជួប និងស្តាប់ សំណើរប្រជាពលរដ្ឋដែលជា​សមាជិក​សហគមន៍ស្រះជម្រកត្រី លាភទង ស្ថិតភូមិឥន្ទកុមារ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះតំណាងប្រជាពលរដ្ឋចំនួន៤រូប លោក សឿង សុភាព, លោក សយ រ៉ន, លោក ខាត់ ខុម និងលោកស្រី ហេង ឌីម៉ង់ លើកឡើងប្រហាក់ប្រហែល គ្នាពីបញ្ហាដែលប្រជាពលរដ្ឋជួបផលលំបាក ក្រោយពីការបង្កើតគណៈកម្មការសហគមន៍ស្រះជម្រកត្រីមក គឺ ស្រះជម្រកត្រី ដែលអតីតជាត្រពាំងលាភទង ត្រូវបានកាន់កាប់ហ៊ុព័ទ្ធរបងដោយគណៈកម្មការ សហគមន៍ ដែលមិនឲ្យ គោ ក្របី ដែលជាសត្វពាហនៈរបស់ពួកគាត់ចូលផឹកដូចកាលមុន, ក្នុងរង្វង់​ជុំវិញ​ស្រះ១០០ម៉ែត្រ គណៈកម្មកាសហគមន៍មិនអនុញ្ញាត្តិអោយប្រជាពលរដ្ឋធ្វើស្រែប្រាំងក្នុងដីកម្មសិទ្ធិនិងមិនឲ្យនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារ នៅវដូវស្សា, គណៈកម្មការសហគមន៍មិនបានផ្សព្វផ្សាយពីសមិទ្ធផលដែលកើតចេញពីផលប្រយោជន៍នៃស្រះសហគមន៍ ជាពិសេសផលត្រី និងអត្ថប្រយោជន៍ ដែលទទួលបានជាប្រចាំនៃឆ្នាំនីមួយៗ។ ក្រុមតំណាងប្រជាពលរដ្ឋ បន្តថា កាលដើមឡើយអាជ្ញាធរមូលដ្ឋាន ស្នើរសុំប្រជាពលរដ្ឋផ្តិតមេដាយ សុំជីកយកអាច់ម៍ដីយកមកធ្វើផ្លូវ និងស្តារ ត្រពាំងលាភទង ឲ្យជ្រៅដើម្បី​ផល​ប្រយោជន៍​រួមតែប៉ុណ្ណោះ មិនមែនធ្វើជាស្រះសហគមន៍នោះទេ។

ក្នុងនោះ លោក ជិន ស៊ីថា នាយកខណ្ឌរដ្ឋបាលជលផលកំពង់ធំ លើកឡើងថា ការរៀបចំបង្កើតស្រះ ជម្រកត្រីនេះ កើតឡើងដោយសារ អាជ្ញាធរមូលដ្ឋានរួមប្រជាពលរដ្ឋស្នើរសុំឲ្យ​មានការបង្កើតឡើង កាលឆ្នាំ ២០១៦ ដោយមូលហេតុឃើញថានឹងផ្តល់លប្រយោជន៍ដល់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយនៃការចូលរួមថែរក្សា សន្និសុខស្បៀង រក្សានូវធនធានជលផល តាមរយៈការបង្កើតជាស្រះការពារត្រីមេពូជ នៅក្នុងរដូវប្រាំងកុំឲ្យ ផុតពូជ។

ទន្ទឹមជាមួយនូវការស្តាប់ពីផលលំបាក និងការស្នើរសុំរបស់ប្រជាពលរដ្ឋ ជាច្រើរូប រួមជាមួយតំណាង ប្រជាពលរដ្ឋផងនោះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សម្រេច ដោយ៖ រំសាយគណៈកម្មការសហគមន៍ស្រះជម្រកត្រីលាភទង, ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ អាស្រ័យផលស្មើរៗគ្មាលើ​ដីកម្មសិទ្ធិរបស់​ប្រជាពលរដ្ឋដែលនៅជុំវិញ ដូចមុន, មិនឲ្យមានការហាមឃាត់បិទបាំង គោ ក្របី ទៅផឹកទឹកត្រពាំង។ ហើយស្រះជម្រកត្រីលាភទង ត្រូវគ្រប់គ្រងដោយអាជ្ញាធរ​មូលដ្ឋានទុកជា​ទ្រព្យសម្បត្តិរួមរួម ដោយមិនអនុញ្ញាត្តិ ឲ្យប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។ចំពោះការរំលាយសហគមន៍រូបលោក​នឹងឲ្យមន្រ្តីជំនាញធ្វើរ​បាយការណ៍​អនុវត្តន៍តាមនីតិវិធី និងចេញជាលិខិតលាយលក្ខ័ណ៍អក្សរជាធរមាន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm