សារព័ត៌មាន Yonhap៖ បុរសបើកទ្វារយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana កណ្តាលអាកាស ប្រាប់ថា ស្ថានភាពស្អុះស្អាប់

2023/05/27 10:41:17 pm        152

កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា អ្នកដំណើរម្នាក់នៅលើជើងហោះហើរនៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana (Asiana Airlines) បានប្រាប់នគរបាលថា រូបគេបានបើកទ្វារនៅលើយន្តហោះរយៈពេលប៉ុន្មាននាទី មុនពេលយន្តហោះនោះចុះចតនៅទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ ដោយសារតែខ្លួនស្ថិតក្នុងទីតាំង «គ្មានផាសុកភាព»។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងដោយសំអាងដល់ការលើកឡើងពីស្ថានីយនគរបាល Daegu Dongbu ដែលថា អ្នកដំណើរដែលមានវ័យខ្ទង់៣០ឆ្នាំរូបនោះ បានប្រាប់នគរបាលថា ខ្លួនបើកទ្វារដោយសារតែ «ចង់ចុះពីយន្តហោះឲ្យបានលឿន» ហើយក៏បានប្រាប់នគរបាលទៀតថា រូបគេមានអារម្មណ៍តានតឹង ក្រោយពីបាត់បង់ការងារ កាលពីពេលថ្មីៗនេះ។

សារព័ត៌មាន Reuters មិនអាចទាក់ទងទៅប៉ុស្តិ៍នគរបាលបានភ្លាមៗនោះឡើយ។ បុរសនោះ បានបើកទ្វារ នៅពេលយន្តហោះមានកម្ពស់ប្រហែល ៧០០ហ្វីត (២១៣ម៉ែត្រ) ពីដី ដែលបង្កឲ្យមានការភ័យស្លន់ស្លោនៅលើយន្តហោះនោះ។

អ្នកដំណើរ ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារមានបញ្ហាផ្លូវដង្ហើម តែមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យម្នាក់ បានប្រាប់ថា អ្នកទាំងអស់នោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ ប្រហែលពីរម៉ោងក្រោយមក។ យោងតាមសារព័ត៌មាន Yonhap ដដែល បានបន្ថែមថា នគរបាលគ្រោងនឹងចាប់ឃុំខ្លួនបុរសនោះ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm