ឯកឧត្តមហ៊ុន ម៉ាណែត៖ សមិទ្ធផលសន្តិភាពគឺជាពរជ័យ និងទ្រព្យសម្បត្តិដ៏មហាសាលសម្រាប់ជាតិ និងប្រជាជន

2023/05/28 04:02:36 pm        415

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលសន្តិភាពស្ថិរភាពគឺជាពរជ័យ និងទ្រព្យសម្បត្តិ ដ៏មហាសាលសម្រាប់ប្រជាជន ​និងប្រទេសជាតិខ្មែរទាំងមូល ដូច្នេះបងប្អូនជន​រួមជាតិ​ទាំងអស់គប្បីបន្ត ​ថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្សគ្រប់កាលៈទេសៈទាំងអស់។

ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ស្ថិតនៅក្នុង​សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣​នេះ ​ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា «សមិទ្ធផលសន្តិភាព និងស្ថិរភាព ដូចដែលយើងកំពុងមាន​បច្ចុប្បន្ននេះ គឺជាពរជ័យ និងជាទ្រព្បសម្បត្តិដ៏មានតម្លៃមហាសាល​សម្រាប់​ជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងជាក់ស្តែង ធៀបនឹងអតីតកាលដ៏សែនជូរចត់ខ្លោច​ផ្សាដែលជាតិខ្មែរយើងធ្លាប់បានហែលឆ្លងកាត់អស់រយៈកាលជាង ៥០០ ឆ្នាំកន្លងមក នៅមុនសម័យតេជោសន្តិភាពនេះ»។

ឯកឧត្តម បានបន្តទៀតថា« សន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញ​យ៉ាង​ផុយស្រួយ​ក្នុងពេលដ៏ខ្លីប្រសិនបើយើងធ្វេសប្រហែស។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់​បន្តរួបរួមក្នុងធ្លុងសាមគ្គី ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិ​យើងឱ្យបានគង់វង្សតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយតាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ​សម្តេចតេជោ ដូចដែលយើងធ្លាប់ទទួលបានភាពកក់ក្តៅ​អស់រយៈកាលជាង​ ៤០ ឆ្នាំនេះ កន្លងមកហើយ»។

នៅក្នុងឱកាសនោះដែរឯកឧត្តម ​ហ៊ុន ម៉ាណែត ក៏បាន រួមអនុមោទនាបុណ្យ និង​អបអរសាទរ​ចំពោះសមិទ្ធផលថ្មីបន្ថែមសម្រាប់វត្តជ្រោយអំពិល ​ដែលមានអាយុកាលជាង ២២០ឆ្នាំដែល​បានឆ្លងកាត់ជាច្រើនជំនាន់ទាំងក្នុងសម័យកាលសង្គ្រាមវឹកវរខ្លាំង,សម័យកាលរីកចម្រើនក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ​របស់​អតីត​ព្រះមហាក្សត្រ ​ព្រះបរមរតនកោដ្ឋ, សម័យកាលជម្លោះបែក​បាក់​ផ្លាស់ប្តូរ​បបគ្រប់គ្រង ដែលបាននាំឈានទៅការកាប់សម្លាប់ប្រជាជនខ្មែរខ្លួនឯង​យ៉ាងរង្គាល​ក្នុងរបបខ្មៅ​ងងិត ៣ ឆ្នាំ ៨ ខែ និង២០ ថ្ងៃ ដោយនៅពេលនោះទីអារាម ​បានរងនូវការបំផ្លិចបំផ្លាញ ហើយ​ព្រះសង្ឃត្រូវបានចាប់ផ្សឹក និងសាសនាត្រូវបានលុបបំបាត់ទាំងស្រុង។

ឈានមកដល់សម័យតេជោសន្តិភាព, សមិទ្ធផលជាច្រើនត្រូវបានកសាងរីកចម្រើនឡើងវិញ​ទាំងផ្នែក​ពុទ្ធចក្រអាណាចក្រ និងអាណាចក្រ។ គ្រប់សាសនាទាំងអស់ បានដើរតួនាទីដ៏មាន​សារៈសំខាន់​ក្នុងសង្គម ពីព្រោះថាបើគ្មានសាសនាទេ​ គឺប្រទេសជាតិនឹងជួបទុក្ខលំបាក ដោយសារ​ប្រជាពលរដ្ឋ​នឹងប្រព្រឹត្តអំពើខុសឆ្គង ​ដោយលែងខ្វល់អំពីបុណ្យបាប ហើយសង្គមទាំងមូល​នឹងបាត់បង់​សីលធម៌ ​និងគុណធម៌ ​ដែលជាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ​ក្នុង​ភាព​ជាមនុស្ស៕អត្ថ៖ បទបានចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm