លោកប្រធានាធិបតី Joe Biden និងប្រធានសភា លោក Kevin McCarthy បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយ ដើម្បីបង្កើនកម្រិតបំណុលផ្លូវច្បាប់របស់ប្រទេសនេះកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលមេដឹកនាំទាំង២កំពុងប្រឹងប្រឹងប្រែងបង្កើតកិច្ចព្រមព្រៀងមួយដើម្បីកំណត់ការចំណាយរបស់សហព័ន្ធ និងបញ្ចៀសការខកខានពេលវេលាសងបំណុលដែលអាចកើតមាននៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះប្រឈមនឹងរុញមានការផ្ទុះកំហឹងទាំងភាគីប្រជាធិបតេយ្យ ទាំងគណបក្សសាធារណរដ្ឋជាមួយនឹងសម្បទានដែលធ្វើឡើងដើម្បីឲ្យសម្រេចបានកិច្ចព្រមព្រៀង។ ក្រុមអ្នកចរចាបានយល់ព្រមចំពោះការទាមទារមួយចំនួនរបស់គណបក្សសាធារណរដ្ឋដែលតម្រូវឲ្យបង្កើនការការងារសម្រាប់អ្នកទទួលរបបអាហារដែលបានបង្កឲ្យមានភាពចលាចលពីសមាជិកសភាគណបក្សប្រជាធិបតេយ្យថាជាសំណើចាញ់ប្រៀប។
ការគាំទ្រពីគណបក្សទាំងពីរនឹងត្រូវការជាចាំបាច់ ដើម្បីទទួលបានការអនុម័តពីសភានៅសប្តាហ៍ក្រោយមុនពេលកំណត់ថ្ងៃទី ៥ ខែមិថុនា។

លោក McCarthy បាននិយាយថា លោកប្រធានាធិបតីប្រជាធិបតេយ្យ និងប្រធាន គណបក្សសាធារណរដ្ឋបានឈានដល់កិច្ចព្រមព្រៀងនេះ បន្ទាប់ពីភាគីទាំងពីរ បានពិភាក្សាគ្នាកាលពីល្ងាចថ្ងៃសៅរ៍តាមទូរស័ព្ទ។
ប្រទេសនេះ និងពិភពលោកបាន និងកំពុងមើលនិងរង់ចាំដំណោះស្រាយចំពោះការប្រឈមដាក់គ្នាផ្នែកនយោបាយដែលបានគំរាមកំហែងដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោក៕