កិច្ចពិភាក្សាឥណ្ឌូ-ប៉ាស៊ីហ្វិក ដឹកនាំដោយសហរដ្ឋអាមេរិក បង្កើតកិច្ចព្រមព្រៀងស្តីពីការព្រមានបឋមអំពីខ្សែសង្វាក់ផ្គត់ផ្គង់

2023/05/28 07:10:32 pm        423

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បាននិយាយកាលពីថ្ងៃសៅរ៍ទី ២៧ខែ ឧសភា ថា រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសចំនួន ១៤ នៅក្នុងកិច្ចពិភាក្សាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកហៅកាត់ថា (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ចប់ការពិភាក្សាដ៏សំខាន់ លើកិច្ចព្រមព្រៀងមួយដើម្បីធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែមានភាពធន់និងសុវត្ថិភាព បន្ថែមទៀត ។

លោកស្រី Raimondo បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Detroit សហរដ្ឋអាមេរិកថាកិច្ចព្រមព្រៀងនោះ ដំណាក់ដំបូង អំពាវនាវឲ្យប្រទេសនានាបង្កើតក្រុមប្រឹក្សា ដើម្បីសម្របសម្រួលសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងបណ្តាញឆ្លើយតបវិបត្តិ ដើម្បីផ្តល់ការព្រមាន ជាមុនដល់ប្រទេស IPEF អំពីការរំខានការផ្គត់ផ្គង់ដែលអាចកើតមាន។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់បណ្តាញទំនាក់ទំនងបន្ទាន់មួយសម្រាប់បណ្តាប្រទេស IPEF ដើម្បីស្វែង រកការគាំទ្រក្នុងអំឡុងពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ការសម្របសម្រួលកាន់តែជិតស្និទ្ធ ក្នុងអំឡុងពេលមានវិបត្តិ និងងើបឡើងវិញកាន់តែឆាប់រហ័សជាងមុន។

លោកស្រី Raimondo បានលើកឡើងពីការខ្វះខាតនៃ ឧបករណ៍បន្ទះអេឡិចត្រូនិក ក្នុងអំឡុងពេល​ជំងឺរាតត្បាតសកល COVID-19 ដែលបានបិទផលិតកម្មរថយន្តរបស់អាមេរិក ដោយធ្វើឲ្យកម្មករ​រាប់ពាន់នាក់​ឈប់សម្រាកគ្មានការងារធ្វើ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm