តំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ុប អាស៊ី លោក លី ហ៊ុយ (Li Hui) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin និងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko នៅទីក្រុង Moscow កាលពីថ្ងៃសុក្រ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងចិន-រុស្ស៊ី និងដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។
ភាគីទាំងពីរបានសាទរចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមីនា ដោយនិយាយថា ដំណើរទស្សនកិច្ចនេះ បានសាងទំនុកចិត្តកាន់តែស៊ីជម្រៅថែមទៀតរវាងគ្នាទៅវិញទៅមកផ្នែកនយោបាយ ពង្រឹងមូលដ្ឋានគ្រឹះនយោបាយ និងមូលដ្ឋានគ្រឹះនៃមតិសាធារណៈរបស់ប្រជាជនទាំងពីរ ដោយចាក់បញ្ចូលនូវកម្លាំងជំរុញថ្មី និងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។

ភាគីទាំងពីរបានសន្យាអនុវត្តការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ដោយពង្រឹងបន្ថែមលើការសម្របសម្រួលយុទ្ធសាស្ត្រទ្វេភាគី និងពហុភាគី ព្រមទាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ សំដៅបន្តលើកកម្ពស់ឥតឈប់ឈរនូវអត្ថន័យនៃទំនាក់ទំនងរវាងចិន និងរុស្ស៊ីក្នុងយុគសម័យថ្មី៕