ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីការពារជាតិចិន លោក លី សាងហ្វូ បានជួបពិភាគ្សាជាមួយឧបនាយករដ្ឋមន្រ្ដីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក ហ្សង់ប៉េរេ បេមបា ក្នុងក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍។

លោកលីសង្កត់ថា ចិននិង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានលើកកម្រិតទាក់ទងជាមួយគ្នា ឲ្យឈានដល់ភាពជាដៃគូកិច្ចសហប្រតិបត្រិការយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ហើយប្រទេសទាំងពីរគួរតែធ្វើសហប្រតិបត្ដការគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅថែមទៀត។
លោក បានបញ្ជាក់ថា ការគាំទ្ររបស់ចិនចំពោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅក្នុងវិស័យការពារជាតិ និងការអភិវឌ្ឍយោធា។
ដោយឡែក លោក មេមបា(Bemba) បាននិយាយថា មិត្ដភាពរវាងកងទ័ពរបស់ប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ ហើយបានបញ្ជាក់ថា បំណងរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺបន្ដសហប្រតិបត្ដការយោធាជាមួយប្រទេសចិនថែមទៀត។