នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នាពេលថ្មីៗនេះ បាននិយាយថា ប្រទេសជប៉ុនកំពុងពិចារណាលើការបង្កើតការិយាល័យទំនាក់ទំនងរបស់ណាតូ។ ដំណឹងនេះបានជំរុញឲ្យមានការព្រួយបារម្ភ និងការប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅក្នុងសហគមន៍ពិភពលោក ជាពិសេសក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងតាមការស្ទង់មតិដែលធ្វើឡើងដោយទូរទស្សន៍ CGTN អ្នកឆ្លើយសំណួរចំនួន ៧១,១ % បានបង្ហាញការប្រឆាំងនិងការតវ៉ាដាច់ខាតរបស់ពួកគេ។

សហរដ្ឋអាមេរិក និងអង្គការសម្ព័ន្ធយោធាណាតូដែលខ្លួនដឹកនាំបានធ្វើសកម្មភាពនៅក្នុងតំបន់អាស៊ីប៉ា-ស៊ីហ្វិកនាពេលថ្មីៗនេះ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាពេលថ្មីៗនេះ ដោយព្យាយាមពង្រឹងទំនាក់ទំនងរវាងអង្គការណាតូ និងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ដោយស្នើឲ្យបង្កើត កំណែទម្រង់អាស៊ី-ប៉ាស៊ីហ្វិករបស់ណាតូ ។
តាមការលើកឡើងនេះ អ្នកនិយមលេងបណ្ដាញអ៊ីនធឺណិតម្នាក់បានចង្អុលបង្ហាញថា “ណាតូជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង មិនមែនមហាសមុទ្រប៉ាស៊ីហ្វិកទេ គឺមានប្រទេសនៅតំបន់អាស៊ីតិចតួចប៉ុណ្ណោះ។៩០%នៃអ្នកឆ្លើយសំណួរជាសាកលនៅក្នុងការស្ទង់មតិនេះ ជឿថាការប៉ុនប៉ងរបស់អង្គការណាតូដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ា-ស៊ីហ្វិកគឺជាហេតុផលសម្រាប់ការប្រកាសអាសន្នដ៏ធំ ។ ៨៤,៦ ភាគរយនៃអ្នកឆ្លើយសំណួរជឿថា នេះនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកយ៉ាងធ្ងន់ធ្ងរ។
អ្នកឆ្លើយសំណួរ ៩២ ភាគរយបន្ថែមទៀត មានការព្រួយបារម្ភថាទង្វើបែបនេះអាចបង្កើនការរត់ប្រណាំងអាវុធក្នុងចំណោមប្រទេសនានា និងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់នេះ ៕
