នាវាចម្បាំងរុស្ស៊ី១គ្រឿង បានទៅដល់ក្រុងសេវ៉ាស្ដុបប៉ូលដោយសុវត្ថិភាព បន្ទាប់ពីបានទទួលរងការវាយប្រហាពីយានដ្រូនទឹក

2023/05/28 10:21:08 pm        793

នាវាចម្បាំងមួយគ្រឿងដែលរុស្ស៊ី និយាយថា បានទប់ស្កាត់ការវាយប្រហាដោយយានដ្រូនរបស់កងទ័ពជើងទឹក ក្នុងតំបន់សមុទ្រខ្មៅនោះ បានទៅដល់កំពង់ផៃ សេវ៉ាស្ដុបប៉ូលដោយសុវត្ថិភាព កាលពីថ្ងៃសុក្រកន្លងទៅនេះ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធទី២៤ឧសភាថា នាវារុស្ស៊ីឈ្មោះ អ៊ីវ៉ាន់ ឃើស(Ivan Khurs) បានទទួលរងការវាយប្រហាដោយទូកល្បឿងលឿនគ្មានមនុស្សបើកចំនួន ៣គ្រឿងរបស់អ៊ុយក្រែន នៅជិតផ្លូវទឹក បូសហ្វ័រើស(Bosphorus)។

ថ្លែងនៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយដោយកងយោធារុស្ស៊ី មេបញ្ជាការនាវា អ៊ីវ៉ាន់ឃើស លោក អ៊ីហ្គ័រ តារ៉ាន បាននិយាយថា ទូកល្បឿនលឿនទាំងអស់ ត្រូវបានក្រុមនាវឹករបស់នាវាឃើស វាយកម្ទេចដោយជោគជ័យ។

មិនមានអត្ថាធិប្បាយភ្លាមៗចេញពី ក្រុងគីវនៅឡើយទេ ប៉ុន្ដែ ក្រសួងការពារជាតិអ៊ុយក្រែន បាន ផ្សព្វផ្សាយវីដេអូមួយដែលខ្លួន និយាយថា បង្ហាញពីនាវានោះ ត្រូវបានយានដ្រូនទឹករបស់ ​អ៊ុយក្រែន១គ្រឿង​វាយប្រហាចំគោលដៅ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវានោះ ​បានការពារបំពង់បង្ហូរឧស្ម័ន ​ទួស្ទ្រីម (Turstream) និងប៊្លូស្រ្ទីម(Bluestream) ​ដែលបញ្ជូន​ឧស្ម័នពីរុស្ស៊ី​ទៅ​ប្រទេសទួគី ដែលផ្នែកមួយ​ត្រូវឆ្លងកាត់​សមុទ្រខ្មៅ។

នាវា អ៊ីវ៉ាន់ឃើស គឺជានាវាឈ្លបយកការខ្នាតមធ្យម​ដែល​បានដាក់ឲ្យដំណើរ​ការតាំង​ពី​ឆ្នាំ២០១៣មកម៉្លេះ៕ អត្ថបទ មករា  

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm