បាល់ទាត់៖ ក្តីសង្ឃឹមលើកពានរបស់ Manchester City ត្រូវរង់ចាំជ័យជំនះប្រកួតបន្ទាប់ ក្រោយពីក្រុមលេខ២ Manchester United វាយបកយកឈ្នះនៅទឹកដី Aston Villa ៣-១ យប់មិញ។ បរាជ័យរបស់ Manchester United មួយប្រកួតណាក៏ដោយក៏អាចធានាថា Manchester City ជាជើងឯកដែរ តែក្រុមរបស់លោក Ole Gunnar Solskjaer មិនដែលបោះបង់ក្តីសង្ឃឹមឡើយ។

យ៉ាងណាក្តីក្រុមម្ចាស់ផ្ទះទេដែលចាប់ផ្តើមបានល្អ បន្ទាប់ពី Bertrand Traore បើកការនាំមុខមុនអោយ Aston Villa នាទីទី២៤។ វគ្គទី២ បីគ្រាប់របស់ Manchester United កើតឡើងដោយបាល់ ១១ម៉ែត្ររបស់ Bruno Fernandes, Mason Greenwood និងកីឡាករបម្រុង Edinson Cavani ខណៈ Aston Villa បាត់បង់កីឡាករម្នាក់នៅចុងម៉ោងដោយ Ollie Watkins ទទួលបានកាតលឿងទី២ បណ្តេញចេញពីការប្រកួត។
ជ័យជំនះនេះក៏បានធានាថា Manchester United ទោះចាញ់ប្រកួតដែលនៅសល់អន់ណាស់ក៏ឈរ Top ៤ ដែរ ខណៈដំណើរបញ្ជាក់ថា Manchester City ជាជើងឯកត្រូវរង់ចាំប្រកួតបន្ទាប់ទៀត។ បច្ចុប្បន្នគំលាតរវាងក្រុមទាំងពីរគឺ ១០ពិន្ទុតែ Manchester United នៅសល់ ១ប្រកួតក្នុងដៃដោយក្រុមរបស់លោក Ole Gunnar Solskjaer ត្រូវទទួល Leicester City នៅយប់ថ្ងៃអង្គារនេះ៕
អត្ថបទ៖នាង សុភាវុធ