មនុស្ស៣នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាមួយ នៅព្រំដែនរវាងអ៊ីរ៉ង់ និងអាហ្គានីស្ថាន

2023/05/28 10:33:29 pm        625

យោងតាមទីភ្នាក់ងាព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់ និងក្រសួងមហាផ្ទៃរបស់ពួកតាលីបង់ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ឆ្មាំព្រំដែនអ៊ីរ៉ង់ពីរនាក់ អ្នក​ប្រយុទ្ធ​តាលីបង់ម្នាក់ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធនៅជិតស្នងការនគបាលព្រំដែនមួយ រវាងអ៊ីរ៉ង់ និងអាហ្គានីស្ថាន។

ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថា បានបើកឆាកបាញ់ប្រហារមុន កាលពីព្រឹកថ្ងៃសៅរ៍ នៅជិតស្នងការនគបាល នៅព្រំដែនខេត្ដ ស៊ីស្ដង់(Sistan) និងខេត្ដបាលូឆេស្ថាន (Baluchestan) របស់អ៊ីរ៉ង់ និងខេត្ដនីមរ៉ូស (Nimroz) របស់អាហ្គានីស្ថាន។

ហេតុផលដែលបង្កឲ្យមានការប៉ះទង្គិចគ្នានេះ​ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយស្ថានទូត​អ៊ីរ៉ង់​ប្រចាំក្រុងកាប៊ុល និងក្រសួងការពារជាតិស្ដីទី គ្រប់គ្រង​ដោយពួកតាលីបង់​ក្នុងប្រទេស​អាហ្គានីស្ថាន ​បានចាប់ផ្ដើម​ធ្វើ​សន្និសីទ​សារព័ត៌មាន ​និង​បានទូរសព្ទឲ្យធ្វើការស៊ើប​អង្គេត​ពី​បុព្វហេតុដែលបង្ករអោយមានភាពតានតឹង​កើតឡើងយ៉ាងដូច្នេះ។

យោងតាមទីភ្នាក់ងារព័ត៌មាន IRNA របស់អ៊ីរ៉ង់ និងក្រសួងមហាផ្ទៃតាលីបង់ បានឱ្យដឹងថា ជម្លោះនេះ ​ក៏បាននាំអោយមនុស្សជាច្រើននាក់ទៀត​ របស់ភាគីទាំង​ពីររងរបួស ក្នុងនោះ​រួមមាន​ជនស៊ីវិលផងដែរ៕ អត្ថបទ មករា

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm