អាមេរិក៖ ទីផ្សារភាគហ៊ុនអាស៊ីបានបើកជួញដូរក្នុងកំណើនស្ទើតែខ្ពស់បំផុត នៅថ្ងៃច័ន្ទនេះ ដែលបានធ្វើឲ្យប្រសើរឡើងពីការប្រឈមហានិភ័យ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden និងប្រធានសភា លោកKevin McCarthy ដើម្បីបង្កើនកម្រិតបំណុល។

ផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ក៏បានហក់ឡើងផងដែរនៅក្នុងការបើកជួញដូរនៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងតំបន់អាស៊ី បន្ទាប់ពីកិច្ចព្រមព្រៀង ក្នុងការបង្កើនកម្រិតបំណុលសហព័ន្ធដោយមានកិច្ចសន្យានេះរុញឲ្យភាគហ៊ុន S&P 500 និង Nasdaq 100 កើនឡើងប្រហែល០,៥%។
លោកប្រធានាធិបតី Bidenនិងប្រធានសភា លោក Speaker McCarthy បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយក្នុងការបញ្ចៀសការខកខានពេលវេលាសងបំណុលនិងដើម្បីពន្យារពេលការកំណត់កម្រិតប្រាក់កម្ចីបំណុលរហូតដល់ ខែមករា ឆ្នាំ២០២៥ ។

ពេលនេះ ក្រុមវិនិយោគិន បានប្ដូរចំណាប់អារម្មណ៍ទៅលើកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុបន្ទាប់របស់ធនាគារសហព័ន្ធនៅក្នុងខែមិថុនា និងទិន្នន័យសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត រួមទាំងរបាយការណ៍ស្តីពីការងារសម្រាប់ខែឧសភានេះ៕