រុស្ស៊ី៖ មន្ត្រីរដ្ឋបាលយោធារដ្ឋធានី បាននិយាយកាលពីថ្ងៃអាទិត្យនៅលើបណ្តាញសារតេឡេក្រាមរបស់ខ្លួនថា យានដ្រូនជាង៤០គ្រឿង ដែលបានចាប់ផ្តើមវាយប្រហារកាលពីពេលយប់ដោយរុស្ស៊ី ត្រូវបានបាញ់ទម្លាក់ នៅក្នុងដែនអាកាសរបស់ទីក្រុងគីវ។

មន្ត្រីនិយាយថា រុស្ស៊ី បានធ្វើសកម្មភាពវាយប្រហារតាមដែនអាកាសកាលពីពេលយប់ជាបន្តបន្ទាប់ទ្រង់ទ្រាយធំចំនួន២លើកលើទីក្រុងគីវ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់។
ការវាយប្រហារនៅពេលព្រឹកព្រលឹម បានធ្វើឡើងនៅថ្ងៃអាទិត្យចុងក្រោយនៃខែឧសភា នៅពេលដែលរដ្ឋធានីនេះបា្ររព្ធទិវាទីក្រុងគីវ ជាទិវានៃការបង្កើតរដ្ឋធានីជាផ្លូវការរយៈពេល១.៥៤១កន្លងទៅ។
ទិវានេះជាធម្មតាត្រូវបានប្រារព្ធឡើងដោយមានការតាំងពិព័រណ៌នៅតាមដងផ្លូវ ផ្សាយផ្ទាល់ការប្រគុំតន្ត្រី និងមានពិព័រណ៌សារមន្ទីរពិសេសស ដែលផែនការទាំងអស់នេះ ក៏ធ្វើឡើងផងដែរនៅឆ្នាំនេះ ប៉ុន្តែមានទ្រង់ទ្រាយតូចជាងមុន។

មន្ត្រីនិយាយថា សង្កាត់ជាច្រើនរបស់ទីក្រុងគីវ ជាទីក្រុងធំបំផុតរបស់អ៊ុយក្រែន មានប្រជាជនប្រមាណ៣លាននាក់ បានទទួលរងការវាយប្រហារកាលពីយប់មិញ។
សាក្សីរបស់សារព័ត៌មានរ៉យទ័រ និយាយថា អំឡុងនៃការវាយឆ្មក់តាមអាកាសដែលបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីពេលពាក់កណ្តាលអធ្រាត្រ មនុស្សជាច្រើន បានឈរនៅលើវ៉េរ៉ង់ដារបស់ពួកគេដោយមួយចំនួនស្រែកឲ្យវាយលុកដោយផ្ទាល់ទៅលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងស្រែលពាក្យថា អស្ចារ្យប្រព័ន្ធការពារដែនអាកាស។