Real Madrid ខក​ឱកាស​ឡើង​កំពូល​តារាង La Liga​ ក្រោយ​ប៊ិះ​ចាញ់ Sevilla​ ក្នុង​ដី​ខ្លួនឯង​

2021/05/10 06:44:47 pm        104

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga, Real Madrid បាន​ខកខាន​ឱកាស​ឡើងឈរ​កំពូល​តារាង​ក្រោយ​ស្មើ Sevilla​ ក្នុង​ទឹកដី​ខ្លួនឯង ២-២​។ ​Sevilla ​ដែល​ដឹកនាំ​ដោយ​អតីត​អ្នកចាត់ការ Real Madrid, Julen Lupetegui​ បាន​បើក​ការនាំ​មុខមុន​ដោយ​កីឡាករ​ប្រេ​ស៊ី​ល Fernando មុនពេល​ដែល Real Madrid បង្កើត​ឱកាស​ជាច្រើន​ក្នុង​ការរក​គ្រាប់​បាល់​តាម​ស្មើ​តែ​មិនបាន​សំរេច​។

​​លុះ​ឈានចូល​វគ្គ​ទី២ Toni Kroos ​បញ្ជូន​អោយ Marco Asensio​ ស៊ុត​តាម​ស្មើ​បានសំរេច​នៅ​នាទី​ទី៦៧​។ ​តែ​បាន​ត្រឹម ៩នាទី​ប៉ុណ្ណោះ Sevilla ​ក៏​នាំមុខ​សារជាថ្មី​ដោយ​បាល់ ១១ម៉ែត្រ​របស់ Ivan Rakitic ​ក្រោយ​បាល់ប៉ះ​ដៃ​របស់ Eder Militao​។ ​ក្រុម​របស់លោក Zinedine Zidane ស្ទើរ​តែ​រក​មិនបាន​សូម្បី​មួយ​ពិន្ទុ​ទៅហើយ ​តែ​ការ​ស៊ុត​ពី​ចំនុច​ដំបូលទូក​របស់ Toni Kroos ​បុក​នឹង​ជើង​របស់ Eden Hazard ចូល​ទី​បានសំរេច​នៅ​នាទី​ទី៩០+៤ ទៅហើយ​។ ​មួយ​ពិន្ទុ​នេះ Real Madrid ឡើងមក​លេខ២ ក្នុង​តារាង​មាន ៧៥ ស្មើគ្នា​ជាមួយ​ក្រុម​លេខ៣ Barcelona និង​ដេញ​ពីក្រោយ Atletico Madrid ២ពិន្ទុ​បន្ទាប់ពី​ជំនួប​រវាង Atletico Madrid និង Barcelona កាលពី​ថ្ងៃ​សៅរ៍​ស្មើគ្នា ០-០​។​ ​Sevilla ​ក៏មាន​ឱកាស​ស្តួចស្តើង​ក្នុងការ​ប្រជែង​ជើងឯក​ដែរ ​ខណៈ​កំពុង​ឈរ​លេខ៤ មាន ៧១ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង ៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm