សិង្ហបុរី ៖ វិនិយោគិនរដ្ឋសិង្ហបុរី របស់ក្រុមហ៊ុន Temasek Holdings បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានកាត់បន្ថយសំណងសម្រាប់ក្រុមដែលបានណែនាំការវិនិយោគរបស់ខ្លួននៅក្នុងការប្តូររូបិយប័ណ្ណគ្រីបតូ (cryptocurrency ) FTX ដែលក្ស័យធននាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ក្រុមគ្រប់គ្រងជាន់ខ្ពស់របស់ខ្លួន។

វិធានការនេះ កើតឡើងប្រហែល៦សប្ដាហ៍ បន្ទាប់ពីក្រុមហ៊ុន Temasek បានផ្តួចផ្តើមការត្រួតពិនិត្យឡើងវិញ នៃការវិនិយោគរបស់ខ្លួននៅក្នុងការវិនិយោគការប្តូររូបិប័ណ្ណនិមិត្ត បរទេស (FTX ) ដែលមានទំហំទឹកប្រាក់ ២៧៥លានដុល្លារអាមេរិក។
លោក Lim Boon Heng អគ្គនាយកក្រុមហ៊ុន Temasek បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រក្រុមហ៊ុន Temasek នៅថ្ងៃចន្ទនេះ ថា ទោះបីជាមានការគ្រប់គ្រងបានត្រឹមត្រូវ ពីសំណាក់ក្រុមវិនយោគ ក្នុងការឈានដល់ការធានាការវិនិយោគរបស់ពួកគេ ក៏ដោយ ក៏ក្រុមវិនិយោគ និងគ្រប់គ្រងជាន់ខ្ពស់ ដែលទីបំផុតបានទទួលខុសត្រូវចំពោះការសម្រេចនានា បានទទួលខុសត្រូវទាំងស្រុង និង បានកាត់បន្ថយប្រាក់សំណង។
ក្រុមហ៊ុន Temasek ពុំបានផ្ដល់ព័ត៌មានលម្អិតពី ចំនួននៃប្រាក់សំណងដែលបានកាត់នោះទេ។

ក្រុមហ៊ុន Temasek បានឲ្យដឹងថាការចំណាយលើការវិនិយោគនៅក្នុងអត្រាប្ដូរប្រាក់បរទេស FTX គឺ ០,០៩% នៃតម្លៃទ្រព្យសកម្មសុទ្ធរបស់ខ្លួនទំហំ៤០៣ ពាន់លានដុល្លារសិង្ហបុរី ស្មើ ៣០៤ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ហើយថាបច្ចុប្បន្នខ្លួនមិនមានការប៉ះពាល់ដោយផ្ទាល់នៅក្នុងរូបិយប័ណ្ណគ្រីបតូ ឬរូបិយប័ណ្ណនិមិត្តនោះទេ៕