មួយឆ្នាំៗកសិករឆ្នើមម្នាក់នៅស្រុកសូត្រនិគម រកបានជាង១៥ម៉ឺនដុល្លារ ពីការដាំបន្លែក្នុងផ្ទះសំណាញ់

2023/05/29 07:38:19 pm        668

សៀមរាប៖ កសិករឆ្នើមម្នាក់ឈ្មោះ ឈាវ ហុង រស់នៅក្នុងភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប បានប្រកបរបរដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដោយក្នុងមួយឆ្នាំៗរូបគាត់​អាចលក់បន្លែទាំងអស់នេះ បានចំណូលជាង ៦០០លានរៀល (ប្រមាណ១៥ម៉ឺនដុល្លារ) និងក្រោយទូទាត់ការចំណាយ អាចសល់បានជាង ៣ម៉ឺនទៅ៥ម៉ឺនដុល្លារផងដែរ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV កសិករ ឈាវ ហុង បានលើកឡើងថា គាត់បានប្រកបរបរដាំបន្លែជាង ២០ឆ្នាំមកហើយ ​ដែលពីមុនដាំបន្លែនៅទីវាលដូចកសិករនៅកម្ពុជាភាគច្រើនដែរ ប៉ុន្តែដោយបាន​សិក្សា​រៀនសូត្រ និងទទួលការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញកសិកម្ម ​និងអង្គការនានា ​ធ្វើការងារ​លើវិស័យនេះ ​ក៏បានចាប់ផ្ដើមដាំបន្លែក្នុងផ្ទះសំណាញ់ និងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ។

លោក បានបន្តថា បច្ចុប្បន្នផ្ទះសំណាញ់ ដាំបន្លែសុវត្ថិភាព ក្នុងកសិដ្ឋានរបស់លោកមានចំនួន ៨រោង ក្នុងមួយរោងៗមានទំហំ២៤ម៉ែត្រគុណនឹង៤៦ម៉ែត្រ ​បង្កើតបានជាការងារច្រើនកន្លែងដល់ពលរដ្ឋផ្សេងៗទៀត​ មានដាំបន្លែលក្ខណៈវិលជុំ ក្នុងនោះមាន ស្ពៃក្រញាញ់ ខាតណាដើម សាឡាត់ ម្ទេសហាវៃ ពិសេសប៉េងប៉ោះឈើរី មានតម្រូវការខ្ពស់ លក់បានតម្លៃសមរម្យ ដែលទីផ្សារមាននៅក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងកំពង់សោម ​និងខេត្តកំពង់ធំ ជាដើម ​ខណៈបន្លែរបស់គាត់ នៅមិនទាន់គ្រប់តម្រូវការ​ទីផ្សារនោះទេ ។

លោក ឈាវ ហុង បានបន្ថែមថា ដោយសារពុំទាន់អាច​ផ្គត់ផ្គង់​ទីផ្សារបានគ្រប់គ្រាន់នៅឡើយ នៅ​ឆ្នាំ២០២៤-២០២៥ខាងមុខ ​កសិដ្ឋានរបស់លោកគ្រោងពង្រីកផ្ទះសំណាញ់ ​ឲ្យបានចំនួន ១៥រោង រួមទាំង​នឹងការជួយផ្នែកបច្ចេកទេសបន្ថែមទៀត ​ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការធ្វើផ្ទះសំណាញ់ ​ដើម្បីឲ្យសមស្រប ​ទៅនឹងការបម្រែបម្រួលអាកាសធាតុ ។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម ក៏មានគម្រោងជួយពង្រីកការដាំបន្លែសុវត្ថិភាព ​ក្នុងផ្ទះសំណាញ់ ដល់កសិករនៅស្រុកសូត្រនិគមនេះផងដែរ ​ដែលគ្រោងផ្ដល់នូវប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ឬស្ទើរមិនយក​ការប្រាក់ ​ដោយការបង់រំលោះរបស់កសិករ ​នៅពេលប្រមូលផលរួចរាល់ និងប្រាក់ទាំងនោះ នឹងយកទៅផ្ដល់ជូនកសិករផ្សេងទៀត​ ដើម្បីធ្វើផ្ទះសំណាញ់បន្ថែម ដាំបន្លែចិញ្ចឹមជីវភាព ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm