មន្ត្រីបេឡារុស្ស៖ លោកខាងលិចបានធ្វើឲ្យយើងគ្មានជម្រើសអ្វី ក្រៅពីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ

2023/05/29 08:43:07 pm        308

យោងតាមសម្ដី ដែលត្រូវបានដកស្រង់ មន្ត្រីជាន់ខ្ពស់បេឡារុស្សម្នាក់ កាលពីថ្ងៃអាទិត្យថា បណ្តាប្រទេសលោកខាងលិច បានធ្វើឲ្យប្រទេសបេឡារុសគ្មានជម្រើសអ្វី ក្រៅពីដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី ហើយគួរតែប្រយ័ត្នប្រយែងឲ្យបានប្រសើរជាងមុន ដើម្បីកុំឲ្យមានការ «ឆ្លងកាត់បន្ទាត់ក្រហម» ចំពោះបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ។

លោក Alexander Volfovich លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសបេឡារុស្ស បាននិយាយថា វាជាហេតុផល ដែលអាវុធទាំងនេះ ត្រូវបានដកចេញ បន្ទាប់ពីសហភាពសូវៀតដួលរលំ ក្នុងឆ្នាំ១៩៩១ ខណៈដែលសហរដ្ឋអាមេរិក បានផ្តល់ការធានា សម្រាប់សន្តិសុខ និងមិនមានការដាក់ទណ្ឌកម្មណាមួយឡើយ។

ទីភ្នាក់ងារព័ត៌មាន Belta បានដកស្រង់សម្តីរបស់លោក Volfovich ដែលបានប្រាប់ដល់កិច្ចសម្ភាសន៍តាមទូរទស្សន៍រដ្ឋថា៖ «ថ្ងៃនេះ អ្វីៗត្រូវបានធ្វើឲ្យខូចអស់ទៅហើយ។ ការសន្យាទាំងឡាយ ត្រូវរលាយបាត់បង់ជារៀងរហូត»។

បេឡារុស្ស ដែលដឹកនាំដោយប្រធានាធិបតី លោក Alexander Lukashenko តាំងពីឆ្នាំ១៩៩៤ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសរុស្ស៊ី ក្នុងចំណោមអតីតរដ្ឋសហភាពសូវៀត ហើយបានអនុញ្ញាតឲ្យវិមានក្រឹមឡាំងប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការវាយលុកលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

រុស្ស៊ីបានបោះជំហានទៅមុខ កាលពីសប្តាហ៍មុន ដោយសម្រេចដាក់ពង្រាយអាវុធនុយក្លេអ៊ែរ​តាក់ទិក​នៅលើទឹកដីបេឡារុស្ស ក្នុងគោលបំណងធ្វើឲ្យសម្រេចគោលដៅដ៏ជាក់លាក់មួយនៅ​លើសមរភូមិ។

លោក Volfovich បានប្រាប់ថា៖ «ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកលើទឹកដី​នៃប្រទេស​បេឡារុស គឺជាហេតុផលមួយនៃរារាំងការវាយប្រហារជាយុទ្ធសាស្ត្រ។ ប្រសិនបើនៅតែមានហេតុផលណាមួយនៅក្នុងគំនិតរបស់អ្នកនយោបាយលោកខាងលិច ប្រាក​ដណាស់ ពួកគេនឹងមិនឆ្លងកាត់បន្ទាត់ក្រហមនេះទេ»។

ចំពោះការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស សហរដ្ឋអាមេរិកបានថ្កោលទោស ហើយនិយាយថា ជំហររបស់ខ្លួនលើការប្រើអាវុធបែបនេះមិនផ្លាស់ប្ដូរនោះឡើយ។

លោកខាងលិច បានដាក់ទណ្ឌកម្មលើប្រទេសបេឡារុសជាយូរមកហើយ មុនពេលមានការរំលោភសិទ្ធិពាក់ព័ន្ធនឹងការគាបសង្កត់លើសកម្មជនសិទ្ធិមនុស្សរបស់លោក Lukashenko ជាពិសេសការបង្ក្រាបលើការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងអ្វីដែលគូប្រជែងរបស់លោក បានលើកឡើងថា ជាការជាប់ឆ្នោតជាថ្មីតាមរយៈការបន្លំ កាលពីឆ្នាំ២០២០៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm