ចលនាអ្នកការពារដ៏គ្រោះថ្នាក់ប្រទេសហៃទី មើលឃើញថា ធ្លាក់ចុះក្នុងអំពើហិង្សាជនអន្ធពាល

2023/05/29 08:50:21 pm        306

របាយការណ៍ដោយក្រុមអ្នកស្រាវជ្រាវសិទ្ធមនុស្សក្នុងតំបន់ (CARDH) បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើហិង្សាដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានធ្លាក់ចុះយ៉ាងច្រើន ចាប់តាំងពីការលេចឡើងនៃចលនាយុត្តិធម៌អ្នកតាំងខ្លួនជាអ្នកការពារ ដែលបានមើលឃើញឧក្រិដ្ឋជនដែលសង្ស័យ១៦០នាក់ បានស្លាប់កាលពីខែមុន។

ស្ថានភាពនៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ នៅតែគ្រោះថ្នាក់ខ្លាំង ខណៈក្រុមជនអន្ធពាលប្រដាប់អាវុធធុនធ្ងន់បន្តជំរុញវិបត្តិមនុស្សធម៌ ដែលបានបណ្តាល​ឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញក្នុងពេលមានការចាប់ជំរិតញឹកញាប់ ដើម្បីទាមទាប្រាក់ ការចាប់រំលោភដោយក្រុមជនអន្ធពាល ការធ្វើទណ្ឌកម្ម និងឃាតកម្ម។

ចលនាអ្នកការពារ ដែលគេស្គាល់ថា«Bwa Kale» បានចាប់ផ្តើមបន្ទាប់ពីពលរដ្ឋនៅរដ្ឋធានីព័រអូប្រាំង បានសម្លាប់និងដុតសមាជិកជនអន្ធពាលដែលសង្ស័យរាប់សិបនាក់ កាលពីពេលព្រឹកថ្ងៃទី២៤ ខែមេសា។

ក្រុមអ្នកស្រាវជ្រាវសិទ្ធិមនុស្សក្នុងតំបន់ (CARDH) បាននិយាយថា ស្ទើរតែគ្មានការចាប់ជំរិត ត្រូវបាន​គេកត់ត្រាក្នុងខែកន្លងទៅនេះ ហើយមានករណីឃាតកម្មពាក់ព័ន្ធទៅនឹងជនអន្ធពាល ៤៣ករណី ដែលបានធ្លាក់ចុះពី១៤៦ករណី នៅក្នុងរយៈពេល៣សប្តាហ៍ដំបូងនៃខែមេសា។

ទីក្រុងព័រអូប្រាំង ដែលក្រុមសិទ្ធិមនុស្ស CARDH បានប៉ាន់ប្រមាណពេលនេះ ៦០ភាគរយ​ត្រូវបានគ្រប់គ្រងដោយជនអន្ធពាលប្រដាប់អាវុធ ដែលស្ថិតនៅក្នុងនាយកដ្ឋាន Ouest របស់ប្រទេសហៃទី ជាកន្លែងដែលដែលមានឃាតកម្មរបស់ក្រុមអ្នកតាំងខ្លួន​ជា​អ្នកការពារដែលក្រុមសិទ្ធិមនុស្សបានកត់ត្រា រួមមានការសម្លាប់ដោយព្យួរក គប់ដោយដុំថ្ម វាយដំ និងដុតសម្លាប់ជាដើម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm