ក្រុមហ៊ុនបាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា អង្គភាពរដ្ឋរបស់ប្រេទេសឥណ្ឌូនេស៊ី Perusahaan Listrik Negara បានស្វែងរកការវិនិយោគ៧០០លានដុល្លារ ដើម្បីតតម្លើងបន្ទះសូលឡា២០០ម៉េហ្គាវ៉ាត់ ដែលនឹងដាក់ជំនួសម៉ាស៊ីនភ្លើងប្រើប្រេងឥន្ធនៈ ក្នុងបំណងការបន្ថយការបំភាយកាបូន។

ផែនការនេះ ជាផ្នែកនៃគោលដៅរបស់ខ្លួន ដើម្បីឈានដល់ចំណុចដែលគ្មានការបំភាយកាបូននៅត្រឹមឆ្នាំ២០៦០។ អង្គភាពPLN មានផែនការប្រើបន្ទះសូឡា៤,៦៨ជីហ្គាវ៉ាត់ ដែលត្រូវបានតម្លើងនៅចន្លោះឆ្នាំ២០២១ និងឆ្នាំ២០៣០។
នាយកក្រុមហ៊ុន លោក Evy Haryadi បាននិយាយថា បន្ទះសូឡាទំហំ២០០ម៉េហ្គាវ៉ាត់ គឺជាដំណាក់កាលដំបូងនៃផែនការរយៈពេលវែង ដើម្បីដាក់ជំនួសរោងចក្រអគ្គីសនីប្រើប្រេងម៉ាស៊ូត១ជីហ្គាវ៉ាត់ដោយថាមពលពន្លឺព្រះអាទិត្យ។
លោកពុំបានផ្តល់ព័ត៌មានលម្អិតលើពេលវេលាសម្រាប់ដំណាក់កាលដំបូង។
បណ្តាប្រទេសជាច្រើន បានសន្យាទឹកប្រាក់២០ពាន់លានដុល្លារនៃការផ្តល់ហិរញ្ញវត្ថុផ្នែកឯកជននិងរដ្ឋ ដើម្បីការផ្លាស់ប្តូររបស់ប្រទេសឥណ្ឌូនេស៊ីទៅរកថាមពលស្អាត ក្រោមភាពជាដៃគូផ្លាស់ប្តូរថាមពល(JETP) ។
