សត្វខ្លាឃ្មុំយក្ស ផេនដា Ya Ya បានមកដល់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីធ្វើដំណើរដោយរង់ចាំរយៈពេលយូរពីសហរដ្ឋអាមេរិក ហើយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមដោយមានសារបង្ហោះផ្សព្វផ្សាយផ្ទាល់ជាច្រើន។

បុគ្គលិកមកពីសួនសត្វទីក្រុងប៉េកាំង និយាយថា Yaya នឹងទទួលការពិនិត្យសុខភាព ហើយនៅពេលនោះសាធារណៈជននឹងអាចទៅមើលសត្វខ្លាឃ្មុំនេះ ដែលនឹងជាគោលដៅនៃលទ្ធផលពិនិត្យសុខភាពរបស់វា។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សួនសត្វទីក្រុងប៉េកាំងត្រូវបានដំឡើងទ្វារសន្តិសុខថ្មីនៅខាងមុខទ្រុងសត្វខ្លាឃ្មុំ ជាផ្នែកនៃការបង្ការជាមុន។ Ya Ya បានចាកចេញពីទីក្រុងសៀងហៃ ជាកន្លែងដែលសត្វខ្លាឃ្មុំនេះ បានដាក់ក្រោមការធ្វើចត្តាឡីស័កនៅសួនសត្វទីក្រុងសៀងហៃ រយៈពេលមួយខែ បន្ទាប់ពីចុះចតនៅក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃទី២៧ ខែ មេសា ពីសួនសត្វទីក្រុង Memphis ក្នុងរដ្ឋ Tennessee ។

អ្នកជំនាញមកពីសួនសត្វទីក្រុងប៉េកាំងកំពុងយកចិត្តទុកដាក់ថែទាំសត្វខ្លាឃ្មុំYa ya ២៤ម៉ោងក្នុងមួយថ្ងៃនៅទីនោះ។ ការវិលត្រលប់របស់សត្វខ្លាឃ្មុំ Yaya ជាប្រធានបទដ៏ក្តៅមួយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយ សង្គមរបស់ប្រទេសចិន។
កាលពីយប់ថ្ងៃអាទិត្យ សារផ្សព្វផ្សាយផ្ទាល់ជាច្រើន អំពីការវិលត្រលប់មកវិញរបស់YaYa ពីទីក្រុងសៀងហៃ មកកាន់ទីក្រុងប៉ែកាំងត្រូវបានមើលឃើញទាំងអស់នៅលើបណ្តាញអ៊ីនធឺណិត។
សត្វខ្លាឃ្មុំញី Yaya កើតនៅសួនសត្វទីក្រុងប៉េកាំង កាលពីខែសីហា ឆ្នាំ២០០០។ នៅក្នុងខែមេសា ឆ្នាំ២០០៣ ជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការលើការការពារ និងស្រាវជ្រាវលើសត្វខ្លាឃ្មុំផេនដា យក្យរវាងប្រទេសចិន និងសហរដ្ឋអាមេរិក Yaya និង Le le ជាសត្វខ្លាឃ្មុំឈ្មោលមកពីសួនសត្វទីក្រុងសៀងហៃ ត្រូវបានដឹកដោយយន្តហោះទីកាន់ទីក្រុង Memphis។