អាជ្ញាធរក្រុង Venice ចាប់ផ្ដើមស៊ើបអង្កេត បន្ទាប់ពីទឹកព្រែកប្រែទៅជាពណ៌បៃតង

2023/05/29 02:12:00 pm        253

អាជ្ញាធររបស់ក្រុង Venice ប្រទេសអ៊ីតាលី កំពុងធ្វើការស៊ើបអង្កេត បន្ទាប់ពីទឹកមានពន្លឺពណ៌បៃតង លេចចេញ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងព្រែកធំ (Grand Canal) ដ៏ល្បីល្បាញ។

ប្រធានគ្រប់គ្រងតំបន់ Veneto លោក Luca Zaia បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ «នៅព្រឹកនេះ សារធាតុរាវមានពន្លឺពណ៌បៃតង បានលេចឡើងក្នុងព្រែក Grand Canal របស់ទីក្រុង Venice ដែលត្រូវបានរាយការណ៍ដោយអ្នកស្រុកមួយចំនួន នៅជិតស្ពាន Rialto។ អភិបាលតំបន់ បានកោះប្រជុំបន្ទាន់ជាមួយនគរបាល ដើម្បីស៊ើបអង្កេតរកប្រភពនៃសារធាតុរាវនេះ»។

អ្នកនាំពាក្យអភិបាលតំបន់ បានប្រាប់សារព័ត៌មាន CNN ថា ពួកគេបានយកសំណាកទឹកភ្លាមៗ ដោយពិនិត្យមើលខ្សែហ្វីលរបស់កាម៉ារ៉ាសុវត្ថិភាព និងសួរអ្នកចែវទូក និងអ្នកបើកការណូត នៅមូលដ្ឋានថា តើពួកគេបានឃើញអ្វីគួរឲ្យសង្ស័យ ឬទេ មុននឹងមានកោះប្រជុំបន្ទាន់មួយ ដើម្បីស៊ើបអង្កេតមូលហេតុ ដែលនាំឲ្យទឹកមានពណ៌បៃតងនេះ ដោយកត់សម្គាល់ថា គ្មានក្រុមបរិស្ថានណាមួយ បានអះអាងទទួលខុសត្រូវនោះឡើយ។

ទ្រឹស្ដីជាច្រើន បានលេចឡើងនៅលើបណ្ដាញអ៊ិនធឺណិត ដោយក្នុងនោះរួមទាំងទ្រឹស្ដីដែលថា វាអាចជាសារាយ ឬសារធាតុ ដែលដាក់ចូលក្នុងព្រែកដោយខុសច្បាប់។ នេះមិនមែនជាលើកទីមួយនោះទេ ដែលព្រែក Grand Canal របស់ទីក្រុង Venice បានជួបប្រទះនូវការប្រែពណ៌ទឹកនេះ៕


អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am