សាកលវិទ្យាល័យ ខេមតិច បើកសន្និសីទការអប់រំកំឡុងពេលបិទខ្ទប់ បន្ទាប់ពីការរាលត្បាតនៃកូវីដ១៩

2023/05/29 10:20:46 pm        41

ភ្នំពេញ៖ ដូចដែលយើងដឹងហើយថា ក្នុងរយៈកាល ៣ឆ្នាំកន្លងមកនេះ ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សារបស់សិស្ស និស្សិតនៅទូទាំងសាកលលោកនិយាយជារួម នៅកម្ពុជានិយាយដោយឡែក។ ប៉ុន្តែកូវីដ ក៏បាននាំមកវិញនៅចំណុចល្អមួយចំនួនដែរ នោះគឺការជម្រុញដោយបង្ខំឲ្យមានការប្រើប្រាស់នៅបច្ចេកវិទ្យានៅក្នុងការអប់រំ ដូចជាការរៀនតាមអនឡាញ ការប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយដល់សិស្សក្នុងការរៀននៅពេលនៅម្នាក់ឯង និងការរៀនដោយមានស័្វយភាព។

ចំណុចចុងក្រោយនេះហើយ ដែលជាកត្តាបឋម និងចំបងក្នុងការលើកកម្ពស់នូវគោលការណ៍ ការសិក្សាពេញមួយជីវិតដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា កំពុងបាននឹងបន្តលើកទឹកចិត្តដល់សាធារណៈជនទូទៅ។

នៅក្នុងបរិបទនេះ កាលពីចុងសប្តាហ៍កន្លងទៅ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) និងសមាគមការអប់រំប្រៀបធៀបនៅកម្ពុជា (Comparative Education Society of Cambodia) បានរៀបចំសន្និសីទការអប់រំប្រៀបធៀបនៅកម្ពុជាលើកទី៣ ក្រោមប្រធានបទស្តីពី De-schooling for Post-COVID 19 Recovery នៅបរិវេណសាកលវិទ្យាល័យខេមតិច។

កិច្ចពិភាក្សាចំបងនៅក្នុងសន្និសីទនេះ គឺផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាអប់រំ ដើម្បីជំរុញ​ការ​រៀន​ដោយស័្វយភាពផ្ទាល់ខ្លួនសម្រាប់សិស្ស និស្សិត និងបុគ្គលទូទៅ ក្នុងគោលបំណងបន្ត​អភិវឌ្ឍន៍​មូលធនមនុស្ស និងសំដៅគាំទ្រការស្តារឡើងវិញ​នូវ​សេដ្ឋកិច្ចក្រោយ​ជំងឺកូវីដ១៩ និងក្នុងការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្រៅពីនេះ នៅក្នុងសនិ្នសីទទាំងមូល ក៏មានការជជែកវែកញែកអំពីផលជះ និងក្រមសីលធម៌ នៃការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត សម្រាប់ការរៀន និងការបង្រៀន ដោយមានការលើកឡើង​នូវទស្សនៈវិជ្ជារបស់ អារីស្តូត ខុងជឺ និងព្រះពុទ្ធ ។

គួររំលឹកឡើងដែលថាសន្និសីទនេះមានគោលដៅធំមួយទៀតនោះគឺ ដើរតួជាវេទិកាសម្រាប់ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ បញ្ញាវន្ត និងសិស្ស និស្សិតមានឱកាសបានធ្វើបទបង្ហាញនូវស្នាដៃស្រាវជ្រាវថ្មីៗ និងចុងក្រោយរបស់ខ្លួនទៅដល់អ្នកឯកទេសផ្សេងទៀត ក្នុងលក្ខណៈជាប្រធានបទនៃការជជែកពិភាក្សាដេញដោលក្នុងន័យស្ថាបនា និងប្រមូលធាតុចូល​ដើម្បីធ្វើឲ្យប្រសើរឡើងនូវអត្ថបទស្រាវជ្រាវ ក៏ដូចវិធីសាស្រ្តនៃការស្រាវជ្រាវ ។

ជាចុងក្រោយ ក្នុងនាមជាសាកលវិទ្យាល័យដែលផ្តោតចំបងលើការស្រាវជ្រាវអនុវត្ត និងនវានុវត្តន៍ ក៏ដូចជាលើកកម្ពស់ស្នាដៃ និងវប្បធម៌ស្រាវជ្រាវនៅកម្ពុជា ខេមតិចក៏បានធ្វើសេចក្តីប្រកាស​ព័ត៌មាន​ស្វែងរកអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យ ​ដើម្បីចងក្រងជាសៀវភៅ (Call for Book Chapter Contribution) ​ដែលមានចំណងជើងថា ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិរន្តរភាពនៅក្នុងកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm