
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានទៅដល់រដ្ឋធានីប្រាស៊ីលីយ៉ា (Brasilia) របស់ប្រទេសប្រេស៊ីល កាលពីយប់ថ្ងៃអាទិត្យ (២៨ ឧសភា) ដើម្បីចូលរួមកិច្ចប្រជុំរបស់សហភាពប្រជាជាតិអាមេរិកខាងត្បូង។
កិច្ចប្រជុំកំពូលថ្នាក់តំបន់នៅថ្ងៃអង្គារ (៣០ ឧសភា) នឹងត្រូវបានរៀបចំឡើងដោយប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក្នុងគោលបំណងដើម្បីស្តារឡើងវិញនូវតំបន់យុទ្ធសាស្ត្ររបស់សហភាពប្រជាជាតិអាមេរិកខាងត្បូង (Unasur bloc) ដែលបានបង្កើតឡើងកាលពីមួយទសវត្សរ៍មុន ដើម្បីទប់នឹងឥទ្ធិពលជ្រៀតជ្រែកសហរដ្ឋអាមេរិកនៅក្នុងតំបន់។
ប្រទេសផ្សេងៗទៀតដែលរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះរួមមាន បូលីវី ឈីលី កូឡុំប៊ី អេក្វាឌ័រ ប៉ារ៉ាហ្គាយ អ៊ុយរុយហ្គាយ ហ្គីយ៉ាណា និងស៊ូរីណាមផងដែរ៕