ភ្នំពេញ ៖ ហ្វេសប៊ុកផ្លូវការរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅនាយកដ្ឋានអង្គរក្ស ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋានន គរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMS OC ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការ ងារសន្តិសុខសុវត្ថិភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេ ខាធិការក្រសួងការពារជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោ ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សា យផែនការឧបសម្ពន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាជនពិការ(ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងកិច្ចប្រជុំនេះឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានជាដាច់ខាតនូវព្រឹត្តិការណ៍ប្រកួតកីឡា ASEAN PARA GAMES ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយស ង្ឃឹមថា កម្លាំងគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់របស់យើង នឹងសហការគ្នាកាន់តែល្អ កាន់តែរឹ ងមាំ ជាពិសេសក្លាយជាកម្លាំងមួយដ៏រឹងមាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមនាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពព្រឹត្តការណ៍កីឡាស៊ីហ្គេម ទទួលបានជោគជ័យទាំងស្រុងក្នុងពេលកន្លងមកបានបង្ហាញពីមោទនភាពជាតិ ប្រ ជាប្រិយភាព និងបានបង្ហាញពីកម្លាំងពិតរបស់រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ។ ទន្ទឹមនោះ ក៏បានលើកស្ទូយនូវកិត្តិយស និងកិត្យានុភាពជាតិទាំងមូលទាំងក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងពីភាពជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងបាននាំនូវការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជូនកងក ម្លាំងមានសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តពេលវេលារួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមកន្លងទៅទទួលបានជោគជ័យ។ ជាមួយនឹងភាពជោគជ័យនេះ ឯកឧ ត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ក៏បានលើកយកពីបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួនយកម ករួមគ្នាពិនិត្យដោះស្រាយដើម្បីធ្វើឱ្យកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រ កួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ រឹតតែទទួលបានភាពជោគជ័យបន្ថែមទៀត។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត បានបញ្ជាក់អំពីការយកចិត្តទុកដាក់ត្រៀមកម្លាំងអន្ដរាគមន៍ ការដាក់បន្ថែមកម្លាំងនៅតាមគោលដៅដែលបារម្ភ ជាពិសេសពង្រឹងឱ្យបានជាដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់អំពើល្មើសផ្សេងៗ រួមទាំងការរៀបចំរបៀបរៀបរ យសណ្ដាប់ធ្នាប់ចរាចរណ៍ ជៀសវាងការកកស្ទះធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ពិធីបើក-បិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម និងទីតាំងប្រកួតត្រូវតែធានាឱ្យបានដាច់ខាតនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ទាំងមូល។
ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងឯកឧត្តមនា យឧត្តមសេនីយ៍ សៅ សុខា និងថ្នាក់ដឹកនាំស្ថាប័នដទៃទៀតបានឯកភាពទាំងស្រុងចំពោះផែនការដែ លបានគូសបញ្ជាក់ដោយឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ហើយក៏បានលើកឡើ ងនូវយោបល់មួយចំនួនបន្ថែមទៀត ដោយចាត់ទុកថា ជាចំណុចសំខាន់ដើម្បីចូលរួមចំណែករក្សាការ ពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ដ្រមួយនេះ។
គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ASEAN PARA GAMES លើកទី១២ ដែលត្រូវប្រារព្ធពិធីបើកការប្រ កួតនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ASEAN PARA GAMES ចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
ដោយ៖ គង់ ឌិន









