
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានអះអាងថា ប្រទេសណាដែលចង់ចូលរួមជាមួយរដ្ឋសហព័ន្ធរុស្ស៊ី និងបេឡារុស នឹងត្រូវបានផ្តល់ឲ្យអាវុធនុយក្លេអ៊ែរ ពោល គឺរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសថា ការបញ្ជូនអាវុធនុយក្លេអ៊ែរតាក់ទិកមួយចំនួនពីទីក្រុង Moscow ទៅកាន់ទីក្រុង Minsk បានចាប់ផ្តើមហើយ។
លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅក្នុងបទសម្ភាសន៍ចេញផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋ Russia 1 កាលពីថ្ងៃអាទិត្យ។
អំឡុងបទសម្ភាសន៍នោះ លោក Lukashenko និយាយថា គ្មាននរណាគិតទេថាប្រទេសកាហ្សាក់ស្ថាន និងប្រទេសដទៃទៀត មានទំនាក់ទំនងជិតស្និទ្ធដូចដែលពួកយើងមានជាមួយសហព័ន្ធរុស្ស៊ីនោះទេ។ លោកបន្តថា វាគឺជាសាមញ្ញ។ ចូលរួមជាមួយរដ្ឋសហព័ន្ធរុស្ស៊ី និងបេឡារុស ដល់ពេលនោះនឹងមានអាវុធនុយក្លេអ៊ែរសម្រាប់អ្នករាល់គ្នា៕