អគ្គីភ័យ​ឆាបឆេះ​ផ្សារ​តាខ្មៅ​ចាស់ បង្ក​ការខូចខាត​តូប​ជួសជុល​គ្រឿង​ម៉ូតូ​ជាង​១០​តូប​

2021/05/10 07:06:54 pm        333

កណ្ដាល ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា​នេះ ​មាន​អគ្គីភ័យ​មួយ​បាន​បង្ក​ការ​ឆាបឆេះ​ផ្សារ​តាខ្មៅ​ចាស់ ដែល​ផ្សារ​នេះ​ ពលរដ្ឋ​ក្រុង​តាខ្មៅ តែង​ហៅថា ផ្សា​ដឺ​លុច ​នៅ​ផ្នែក​ខាងក្រៅ ហើយ​ត្រូវ​បាន​ក្រុម​ពន្លត់​រថយន្ត​ពន្លត់​អគ្គីភ័យ​ខេត្តកណ្តាល ​បាន​ចុះ​ពន្លត់​ទាន់​ពេលវេលា​ តែ​បាន​បង្ក​អោយ​ខូចខាត​សម្ភារៈ​នៅ​ក្នុង​តូប​ជួសជុល​គ្រឿង​កង់​ម៉ូតូ​ នៅ​ចំហៀង​ខាងត្បូង​ផ្សារ​ ចំនួន​ជាង​១០​តូប​ ក្នុងនោះ​ ភាគច្រើន​រង​ការខូចខាត​ធ្ងន់ធ្ងរ​។

បើ​តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​ដំបូង​គេ ​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​បង្ក​ការ​ឆាបឆេះ​តូប​លក់​គ្រឿង​កង់​ម៉ូតូ​នេះ​គឺ​បាន​ចាប់ផ្តើម​ឆេះ ​នៅក្នុង​អំឡុងពេល​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក ​ដោយសារ​មាន​ជាង​ផ្សារដែក មក​ផ្សារ​ជួសជុល​តូប​លក់​គ្រឿង​កង់​ម៉ូតូ​នៅ​តូប​លេខ​៣​ កែង​ខាងកើត​ផ្សារ ​ហើយ​បាន​ធ្លាក់​ផ្កាភ្លើង ​ឆាប់​ជ័រ​នៅ​ក្នុង​តូប​លេខ​៣​នោះ បង្ក​ការ​រាលដាល​ឆេះ​បន្តបន្ទាប់​។

នៅ​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គីភ័យ​ការឆាប​ឆេះ​នេះ ​គឺ​បាន​ពន្លត់​អស់​១០០%​ នៅពេល​វេលា​ម៉ោង​ប្រមាណ​ជាង​១០ និង​១១​នាទី​ព្រឹក​នេះ​វិញ​។​ តាម​ការ​អោយ​ដឹង​បន្ថែម​ពី​តំណាង​គណៈកម្មាការ​គ្រប់គ្រង​ផ្សារ​តាខ្មៅ​ បានឲ្យ​ដឹងថា​ ការ​ផ្សារ​ដែក​ជួសជុល​តូប​លក់ទំនិញ​នៅ​ផ្នែក​ខាងក្រៅ​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​អនុញ្ញាត​ពី​គណៈកម្មការ​គ្រប់គ្រង​ផ្សារ ​ម្ចាស់​តូប​នីមួយៗ​ត្រូវ​ធ្វើ​ការគ្រប់គ្រង​និង​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​។

តំណាង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​តាខ្មៅ​ចាស់​ បានឲ្យ​ដឹង​បន្ថែមថា​ នៅក្នុង​អំឡុង​ពេល​ដែល​ផ្សារ​តាខ្មៅ​ចាស់ ​បាន​ធ្វើ​ការ​ផ្អាក​លក់​ដូ​រ​ជា​បណ្តោះ​អាសន្ន​នេះ គឺ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ បាន​អនុញ្ញាត​អោយ​បណ្តា​ម្ចាស់​តូប​លក់ទំនិញ​ទាំងអស់​ជុំវិញ​ផ្សារ​នេះ ​ត្រូវ​ធ្វើ​ការ​ជួសជុល​កែ​លំអរ​ផ្សារ​អោយ​មាន​សោភ័ណភាព​ឡើងវិញ ​នឹងត្រូវ​រៀបចំ​កន្លែង​លក់ដូរ​អោយ​បាន​ត្រឹមត្រូវ​ជាពិសេស​គឺ​ត្រូវ​រក្សា​គម្លាត​ និង​ការពារ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វីដ​១៩ ​នៅ​ពេលដែល​ផ្សារ​តាខ្មៅ​ចាស់​នេះ​ ប្រកាស​បើក​ដំណើរការ​ឡើងវិញ​៕​

​អត្ថបទ ៖ ស៊ុម សុខ​ជា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm