អ្នកសម្របសម្រួលតំណាងUNសម្តែងការត្រេកអរក្រោយឃើញនារីខ្មែរចូលរួមជាកម្លាំងមួកខៀវកាន់តែច្រើន

2023/05/29 05:35:17 pm        406

ភ្នំពេញ ៖ អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ (UN ) ប្រចាំនៅកម្ពុជា លោក ចូសិប ស៊ូអើ បានថ្លែងថា អង្គការសហប្រជាជាតិ ពិតជាមានសេចក្តីត្រេកអរយ៉ាងខ្លាំងក្រោយឃើញនារីរបស់កម្ពុជាកាន់តែច្រើន ចូលរួម​ជាកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ខណៈមានការចូលរួមរបស់ស្រ្តីកាន់តែច្រើននេះ មានន័យ​ថាការរក្សាសន្តិភាពកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ។

 ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធី«ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ International Day of UN Peacekeepers» ព្រមទាំងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធ កម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិត​ក្នុងតំបន់បេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ(អាស៊ីអូ) នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក ចូសិប ស៊ូអើ បានលើកឡើងថា លោកពិតជាមានសេចក្តីត្រេកអរចំពោះនារី ដែលបានចូលរួមជា កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ។ ការចូលរួមពីសំណាក់ស្រ្តីកាន់តែច្រើន ការរក្សាសន្តិភាព កាន់តែមានប្រសិទ្ធភាព ហើយមួយវិញទៀតកម្លាំង​រក្សាសន្តិភាពជាស្រ្តីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តការ រក្សាសន្តិភាពជារួម មានសិទ្ធចូលរួមក្នុង​សហគមន៍កាន់​តែច្រើន ជួយលើកម្ពស់សិទ្ធិមនុស្ស និងការពារជន ស៊ីវិល ព្រមទាំងលើកទឹកចិត្តស្រ្តីឲ្យក្លាយ​ជាផ្នែកមួយដ៏​មានអត្ថន័យនៃដំណើរការសន្តិភាព និងនយោបាយ ជាដើម។

លោកចូសិប ស៊ូអើ បានសង្កត់ធ្ងន់ថា«កម្លាំងរក្សាសន្តិភាពស្រ្តីមិនត្រឹមតែផ្តល់ការគាំទ្រដល់សន្តិ ភាព និងសន្តិសុខពិភពលោកប៉ុណ្ណោះទេក៏ប៉ុន្តែពួកគេក៏ជាអ្នកដឹកនាំផ្លូវផងដែរ»។ លោកបន្តថា អង្គការ សហប្រជាជាតិពិតជាមានសេចក្តីរីករាយចំពោះយុវជន និងយុវនារីកម្ពុជាដែលបានចូលរួមជាកម្លាំងមួក ខៀវកាន់តែច្រើន ហើយការចូលរួមកាន់តែច្រើននេះគឺបានក្លាយទៅជាគ្រួសារមួយរបស់អង្គការសហប្រជា ជាតិផងដែរ។

ជាមួយនឹងការបញ្ជួនស្រ្តីកម្ពុជាទៅបំពេញបេសកកម្មកាន់តែច្រើននៅក្រៅប្រទេសនេះ សម្តេច ពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានថ្លែងអះអាងថា រាជរដ្ឋាភិ បាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងគ្មានថ្ងៃងាក់រ៉េក្នុងការជម្រុញបង្កើនការប្រើប្រាស់កម្លាំងនារី«យេនឌ័រ» ឲ្យបាន២៥ភាគរយនៅគ្រប់បេសកកម្មរក្សាសន្តិភាពទំាងក្នុងកង និងនៅទីបញ្ជាការ ពិសេសតួ នាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា សម្រាប់ធានានិរន្តរភាព នៃការចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាពយូរអង្វែង ព្រមទាំងផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យរក្សាសន្តិភាពមួយចំ នួនទៀត ដែលកម្ពុជាមានលទ្ធភាពចូលរួម។

សូមបញ្ជាក់ថា តាំងពីឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០២៣នេះ កម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ក្នុងនោះនារី ចំនួន៦៨១នាក់ បានចេញបំពេញបេសកកម្មក្នុងប្រទេសចំនួន៩ហើយ​បន្ទាប់ពីមានការស្នើរសុំរបស់​អង្គការ​សហប្រជាជាតិ។ប្រទេសដែលបានចូលរួមបំពេញបេសកកម្មនោះរួមមាន៖ប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស និងយេមែនជាដើម។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី ចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។

នៅក្នុងឱកាសប្រារព្ឋទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិលើកទី៧៥នេះ ដែរសម្តេចពិជ័យ​សេនាទៀ បាញ់ ក៏មិនបានភ្លេចថ្លែងអំណរគុណចំពោះបងប្អូនប្រជាជនកម្ពុជា ដែល បានស្ម័គ្រចិត្តលះបង់កូនចៅ ប្តីសី ឲ្យបំពេញការងាររក្សាសន្តិភាព ដើម្បីចូលរួមបំពេញបេសកកម្មរបស់ អង្គការសហប្រជាជាតិនេះដែរ៕

អត្ថបទ ៖ បាន ចក់​

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am