បុគ្គលិកវិទ្យាស្ថានរដ្ឋអាល្លឺម៉ង់រាប់រយនាក់ តាមសេចក្តីរាយការណ៍ថានឹងចាកចេញពីប្រទេសរុស្ស៊ី ដោយផ្អែកលើសំណើរបស់ទីក្រុងមូស្គូ។ ប្រជាជនអាល្លឺម៉ង់រួមមានបុគ្គលិកសាធារណៈ អ្នកការទូត និងមន្ត្រីអង្គការផ្លាស់ប្តូរវប្បធម៌ស្ថិតក្នុងចំណោមបុគ្គលិកត្រូវចាកចេញ។
សារព័ត៌មានអាល្លឺម៉ង់ឈានមុខមួយ Sueddeutsche Zeitung បានរាយការណ៍ពីការវិវឌ្ឍន៍នេះកាលពីថ្ងៃសៅរ៍។ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយ NHK កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ក្រសួងការបរទេសអាល្លឺម៉ង់ពុំបានធ្វើការអត្ថាធិប្បាយលើចំនួនបុគ្គលិកដែលនឹងចាកចេញពីប្រទេសរុស្ស៊ីនោះទេ។
មន្ត្រីក្រសួង បាននិយាយថា ទីក្រុងមូស្កូ បានកំណត់លើចំនួនបុគ្គលិកនៃបេសកកម្មអាល្លឺម៉ង់ និងអង្គការអន្តរការីនៅក្នុងទីក្រុងមូស្គូចាប់ពីខែមិថុនា។
ក្រសួងការបរទេសអាល្លឺម៉ង់ បានថ្កោលទោសសេចក្តីសម្រេចនេះថាជាឯកតោភាគី គ្មានហេតុផល និងពុំអាចយល់បាន។ កាលពីខែមេសា ប្រទេសអាល្លឺម៉ង់ បានបណ្តេញចេញអ្នកការទូតរុស្ស៊ីដោយសំអាងមូលដ្ឋានថា ខ្លួនមានបំណងកាត់បន្ថយវត្តមានអង្គភាពសេវាចារកម្មនៅក្នុងប្រទេស។
ប្រទេសអាល្លឺម៉ង់ បាននាំចូលឧស្ម័នធម្មជាតិនិងថាមពលផ្សេងទៀតពីប្រទេសរុស្ស៊ីជាយូរមកហើយ និងបានផ្តោតសំខាន់លើទំនាក់ទំនងជាមួយប្រទេសនេះ។