យោងតាមការស្ទង់មតិរបស់ទូរទស្សន៍ CGTN ការឆ្លើយតបជាសកលដ៏ច្រើនបានបង្ហាញពីការមិនពេញចិត្តរបស់ពួកគេក្នុងការអនុញ្ញាតឲ្យមានការិយាល័យទំនាក់ទំនងរបស់សម្ព័ន្ធណាតូនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាលើបញ្ហានេះ ។

សេចក្ដីថ្លែងការណ៍របស់លោក Kishida ប្រសិនបើ ជាការពិត នោះនឹងក្លាយជាកំហុសភូមិសាស្ត្រនយោបាយ ដែលមិនធ្លាប់មានពីមុនមក និងធ្ងន់ធ្ងរ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលភាគច្រើននិយាយថា នឹងដុតកម្ដៅឲ្យមានភាពតានតឹងកាន់តែខ្លាំង ។ អ្នកឆ្លើយតបចំនួន៧១,១%បានប្រឆាំងដាច់ខាតនៅលើវេទិកា ឬ(platforms) ប្រើប្រាស់ភាសាជាច្រើនរបស់ទូរទស្សន៍ CGTN ដែលបញ្ហានេះបានបង្កឲ្យមានក្ដីបារម្ភ និង ការប្រុងប្រយ័ត្នកាន់តែខ្លាំង នៅក្នុងសហគមន៍សកល។
សកម្មភាពដ៏មានសក្តានុពលនេះ ត្រូវបានជំទាស់ យ៉ាងហោចណាស់ ៨៤%នៃអ្នកឆ្លើយតបនៅលើវេទិកានីមួយៗរបស់ទូរទស្សន៍ CGTN ជាភាសា អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ដោយក្រុមអ្នកឆ្លើយតបរុស្ស៊ីបានបដិសេធដោយមានចំណែកខ្ពស់ជាងគេរហូតដល់ទៅ៩២% ខណៈដែលចំនួនអ្នកជំទាស់ទៅនឹងការបើកការិយាល័យបានធ្លាក់ចុះដល់ ៥៤ %នៅលើវេទិកាភាសាអង់គ្លេសរបស់បណ្តាញនេះ។
ដើម្បីបោះជំហានចូលទៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្ព័ន្ធយោធារបស់លោកខាងលិចមួយនេះ បានព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ដោយប្រមុខអង្គការណាតូ លោក Jens Stoltenberg បានស្នើឲ្យបង្កើតការិយាល័យតំណាងណាតូ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនកាលពីថ្មីៗនេះ។

មនុស្ស៩នាក់ក្នុងចំណោមអ្នកឆ្លើយតបតាមអនឡាញ១០នាក់ ជឿថា ការប៉ុនប៉ងរបស់ណាតូក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងបង្កឲ្យមានក្ដីបារម្ភធ្ងន់ធ្ងរ ។ ជិត៨៥ % ជឿថា សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាព និងស្ថិភាពក្នុងតំបន់។ជាង៩២% បារម្ភថា ការបង្កើតការិយាល័យរបស់យោធាណាតូអាចនឹងបណ្ដាលឲ្យមានការរត់ប្រណាំងគ្រឿងសព្វាវុធ និងដុតបញ្ឆេះឲ្យមានភាពតានតឹងខ្លាំងថែមទៀត នៅក្នុងតំបន់នេះ៕