
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជាថ្មីម្តងទៀតថា បើទោះបីជាសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែបន្តគ្រប់គ្រងខាងផ្នែកនយោបាយនៅប្រទេសកម្ពុជាដដែល ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជាទទួលបានលំដាប់លេខរៀងទី១៨ គឺជាលេខល្អ«មានហុងស៊ុយ»ហើយក៏ជាសញ្ញាងាយស្រួលចងចាំរបស់បងប្អូនប្រជាពលរដ្ឋចំពោះការគូសសន្លឹកឆ្នោតផងដែរ។
សម្តេចបានបញ្ជាក់ ថា សម្តេចពេញចិត្តចំពោះការចាប់លេខរៀងគណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ ដែលលេខល្អ និងងាយកត់ចំណាំ (ជួរទី២ ខាងក្រោយគេបង្អស់)៕អត្ថបទ៖ បាន ចក់
