ទួរគី៖ ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងជនជាតិទួរគី និងជនជាតិភាគតិចឃើដ នៅក្នុងទីក្រុង Mannheim របស់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីលោកប្រធានាធិបតីទួរគី Tayyip Erdogan ប្រកាសថាលោកជាអ្នកឈ្នអះក្នុងការបោះឆ្នោតជុំទី២ ។
ប្រទេសអាល្លឺម៉ង់ គឺជាទីជម្រកសម្រាប់ជនភៀសខ្លួនទួរគីដ៏ច្រើនបំផុតរបស់ពិភពលោក ដោយមានពលរដ្ឋទួរគីរស់នៅប្រមាណ១,៥លាននាក់មានសិទ្ធិបោះឆ្នោត។
ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថាជាការប្រកួតប្រជែងផ្នែកនយោបាយដ៏ធំបំផុតរបស់លោក Erdogan ដោយក្រុមប្រឆាំងមានទំនុកចិត្តថានឹងអាចទម្លាក់លោកចេញពីតំណែង និងផ្លាស់ប្តូរគោលនយោបាយរបស់លោកបន្ទាប់ពីការស្ទង់មតិបានបង្ហាញថាវិបត្តិតម្លៃម្ហូបអាហារដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ធ្វើឲ្យលោកងាយនឹងចាញ់ការបោះឆ្នោត៕
