មនុស្ស២៥នាក់រងរបួស ខណៈការតប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងរវាងអ្នកតវ៉ាស៊ែរប៊ី និងកងកម្លាំងNATO

2023/05/30 04:15:39 pm        153

ស៊ែរប៊ី៖ ក្រុមអ្នកតវ៉ាជនជាតិស៊ែរប៊ី បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយទាហាននៃកងកម្លាំងកូសូវ៉ូកាលពីថ្ងៃចន្ទទី២៩ ខែឧសភា ក្នុងតំបន់ Zvecan ដោយប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែកនិងគ្រាប់បែកផ្សែងទៅលើ កងកម្លាំងរក្សាសន្តិភាព NATO ដោយមួយចំនួនរងរបួស។

ប្រជាជនស៊ែរប៊ី ក៏បានប៉ះទង្គិចគ្នាជាមួយនគរបាល នៅក្នុងតំបន់ Zvecan និងបានបាញ់ថ្នាំលើរថយន្តដែលមានស្លាកអង្គការNATO ជំនួសដោយអក្សរ«Z» ដោយចង់សំដៅដល់សញ្ញារបស់រុស្ស៊ីដែលប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ 

កងកម្លាំងកូសូវ៉ូ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនិយាយថា មនុស្សយ៉ាងហោចណាស់២៥នាក់នៃក្រុមរបស់ពួកគេ បានរងរបួស។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បានឲ្យដឹងថា ជនជាតិអ៊ីតាលី១១នាក់មកពីបេសកកម្មកងកម្លាំងកូសូវ៉ូបានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ ដែល៣នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ 

ស្ថានភាពដ៏តានតឹងនៅក្នុងប្រទេសកូសូវ៉ូ បានវិវឌ្ឍន៍បន្ទាប់ពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី បានឡើងកាន់តំណែងនៅតំបន់មានពលរដ្ឋស៊ែរប៊ីរស់នៅច្រើនរបស់ប្រទេសកូសូវ៉ូ បន្ទាប់ពីការបោះឆ្នោតដែលប្រជាជនស៊ែរប៊ីធ្វើពហិការ។

ប្រជាជនស៊ែរប៊ី បានទាមទារឲ្យរដ្ឋាភិបាលកូសូវ៉ូដកចេញអភិបាលក្រុងជនជាតិភាគតិចអាល់បានីពីសាលាក្រុង និងអនុញ្ញាតឲ្យរដ្ឋបាលតំបន់ដែលផ្តល់ហិរញ្ញវត្ថុដោយទីក្រុង Belgrade បន្តការងាររបស់ពួកគេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm