សមាជិកគណបក្សសាធារណរដ្ឋរិះគន់លើកិច្ចព្រមព្រៀងអតិបរមាបំណុលអាមេរិក ស្ថិតក្នុងសញ្ញានៃផ្លូវដ៏ពិបាកខាងមុខ

2023/05/30 04:50:52 pm        178

អាមេរិក៖ សមាជិកសភាគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលមួយចំនួន បាននិយាយកាលពិថ្ងៃចន្ទថា ពួកគេនឹងប្រឆាំងកិច្ចព្រមព្រៀងដើម្បីបង្កើនចំនួនលើសពីអតិបរមាបំណុល៣១,៤សែនកោដិដុល្លាររបស់សហរដ្ឋអាមេរិក ក្នុងសញ្ញាមួយដែលថាកិច្ចព្រមព្រៀងរួមបក្សទាំងពីរអាចប្រឈមផ្លូវដ៏ពិបាកឆ្លងកាត់សភាមុនពេលសហរដ្ឋអាមេរិកអស់សាច់ប្រាក់នៅសប្តាហ៍ក្រោយ។

ទោះបីជាមាការរំពឹងទុក គណបក្សប្រឆាំងបានពន្យល់ពីឧបសគ្គថា ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden និងសមាជិកជាន់ខ្ពស់គណបក្សសាធារណៈរដ្ឋនៅសភា លោក Kevin McCarthy នឹងត្រូវជម្នះដើម្បីមើលឃើញសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋ និងព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យអនុម័តកញ្ចប់នេះ។ អភិបាលរដ្ឋ Florida លោក Ron DeSantis ជាបេក្ខជនមួយរូបសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីខាងគណបក្សសាធារណៈរដ្ឋនៅឆ្នាំ២០២៤ បាននិយាយថា កិច្ចព្រមព្រៀងនេះពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលំហូរថវិការដ្ឋនោះទេ។ លោកបាននិយាយទៅកាន់សារព័ត៌មាន Fox News ថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រទេសរបស់យើងនឹងនៅតែងាកទៅរកការក្ស័យធន។

ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្របានរំពឹងថា ខ្លួននឹងធ្វើឲ្យជ្រះស្រឡះនៅសភាមុនពេលសហរដ្ឋអាមេរិកអស់សាច់ប្រាក់ដើម្បីទូទាត់ការចំណាយរបស់ខ្លួន ដែលក្រសួងរតនាគារនិយាយថា នឹងកើតឡើងនៅថ្ងៃទី៥ ខែមិថុនា។ លោក Biden និយាយថា លោកកំពុងធ្វើការតាមទូរស័ព្ទផងដែរ។ វានឹងល្អប្រសើរ។ លោកបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា យើងនឹងមើលឃើញនៅពេលការបោះឆ្នោតចាប់ផ្តើម។ 

សេចក្តីស្នើច្បាប់ដែលមាន៩៩ទំព័រនឹងពន្យារពេលការកំណត់បំណុលរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលអនុញ្ញាតឲ្យសមាជិកសភា កំណត់ដោយឡែកនូវបញ្ហាហានីភ័យផ្នែកនយោបាយ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិតីនៅខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm