កូរ៉េខាងជើងប្រកាសបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធានៅក្នុងខែមិថុនា

2023/05/30 05:59:10 pm        312

កូរ៉េខាងជើង៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង) នឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធានៅខែមិថុនា សម្រាប់ការពិនិត្យបង្ហាញផ្ទាល់ពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានដឹងដោយសារព័ត៌មាន KCNA បានឲ្យដឹងថា លោក Ri Pyong Chol អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម របស់គណបក្សពលករកំពុងកាន់អំណាច បានប្រកាសពីសមយុទ្ធយោធាយោធារួមគ្នា ធ្វើឡើងដោយសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ជាការបង្ហាញយ៉ាងបើកចំហនៃមហិច្ឆិតាឈ្លានពានដោយខ្វះការពិចារណា។ កងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងអនុវត្តសមយុទ្ធបណ្តុះបណ្តាលផ្សេងៗ កាលពីពេលថ្មីៗនេះ រួមមាននូវអ្វីដែលពួកគេនិយាយថាគឺជាសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាធំបំផុតកាលពីសប្តាហ៍មុន បន្ទាប់ពីសមយុទ្ធជាច្រើនបានកាត់បន្ថយ ក្នុងពេលការរឹតត្បិតជំងឺ Covid-19 និងក្តីសង្ឃឹមសម្រាប់កិច្ចប្រឹងប្រែងផ្នែកការទូតជាមួយប្រទេសកូរ៉េខាងជើង។ លោក Ri និយាយថា សមយុទ្ធនានាតម្រូវឲ្យទីក្រុងព្យុងយ៉ាង ត្រូវមានសមត្ថភាពប្រមូលព័ត៌មានអំពីសកម្មភាពយោធារបស់សត្រូវក្នុងពេលពិតប្រាកដ។ លោក Ri បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យើងនឹងពិចារណាគ្រប់ជ្រុងជ្រោយពីការគំរាមទាំងពេលបច្ចុប្បន្ន និងអនាគត នឹងដាក់ចូលការអនុវត្តន៍ហ្មត់ចត់ នូវសកម្មភាពទាំងឡាយសម្រាប់ការពង្រឹង ការទប់ទល់សង្គ្រាមជាក់ស្តែង និងរួមទាំងអស់។ 

ទីក្រុងព្យុយ៉ាងនិយាយថា ខ្លួនបានបញ្ចប់ការផលិតផ្កាយរណបឈ្លបយកការណ៍យោធាលើកដំបូងរបស់ខ្លួន ហើយមេដឹកនាំ លោក Kim Jong Un បានអនុម័តការរៀបចំចុងក្រោយសម្រាប់ការបាញ់បង្ហោះ។ សេចក្តីថ្លែងការពុំបានបញ្ជាក់ច្បាស់ពីការបរិច្ឆេទបាញ់បង្ហោះពិតប្រាកដនោះទេ ប៉ុន្តែប្រទេសនេះ បានផ្តល់ដំណឹងដល់ប្រទេសជប៉ុនពីការបាញ់បង្ហោះតាមផែនការ នៅចន្លោះថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១១ ខែមិថុនា ដោយកំពុងជំរុញឲ្យទីក្រុងតូក្យូ ដាក់ការការពារមីស៊ីលបាលីស្ទីករបស់ខ្លួនក្នុងការប្រុងប្រយ័ត្ន។ ប្រទេសជប៉ុន និយាយថា ខ្លួននឹងបាញ់ទម្លាក់មីស៊ីលណាមួយដែលគំរាមដល់ទឹកដីរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm