កំពង់ធំ៖ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣,ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះពិនិត្យផ្លូវក្រាលក្រួសក្រហម ដែលរងការខូចខាត ស្ថិតនៅភូមិរលួស សង្កាត់ស្រយ៉ូវ នឹងរៀបចំសាងសង់ឡើងវិញជាផ្លូវកៅស៊ូ DBST មានប្រវែង៥០០០ម៉ែត្រ តបតាមសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ។
ផ្លូវកៅស៊ូមួយខ្សែនេះមានទទឹង៧ម៉ែត្រ រួមជាមួយចំណីក្រួសក្រហមមួយខាង១ម៉ែត្រ ដែលសរុបទទឹងផ្លូវរហូតដល់៩ម៉ែត្រ នឹងបើកការដ្ឋានសាង់សង់នៅពាក់កណ្តាលខែមិថុនា បញ្ចប់ឲ្យបានរួចរាល់មុនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីបង្កើនភាពងាយស្រួលធ្វើដំណើរ ក្នុងការប្រកបការងារមុខរបរប្រចាំថ្ងៃ និងពិសេសមានផ្លូវស្អាតសម្រាប់ធ្វើដំណើរកាន់ការិយាល័យបោះឆ្នោត។




