កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកា យុវជន យុវនារី និងប្រជារាស្រ្តអ្នកគាំទ្រជាង៥០០នាក់ នៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
មានបន្ទូលនៅក្នុងពិធីជួបសំណេះសំណាល ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏បានប្រកាស ទទួលស្វាគមន៍បងប្អូនមកពីគណបក្សផ្សេងៗមករួមរស់ជីវភាពនយោបាយជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គផ្ទាល់។
បន្ទាប់ពីកិច្ចសំណេះសំណាលចប់ព្រះអង្គបានយាងប្រទាននូវព្រះអំណោយ និងថវិការមួយចំនួនដល់សមាជិកសមាជិកាទាំងអស់ដែលបាមចូលរួម ព្រមទាំងប្រទាននូវការថតរូបអនុស្សាវរីយ៍ក្រោមបរិយាកាសស្និទ្ធស្នាលជាទីបំផុត៕





