ក្រុមអ្នកពន្លត់អគ្គិភ័យអ៊ីតាលី បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានស្រង់សាកសពមនុស្ស៤នាក់ ពីបឹងមួយក្នុងភាគពាយព្យប្រទេសអ៊ីតាលី បន្ទាប់ពីទូកដឹកភ្ញៀវទេសចរមួយគ្រឿង បានក្រឡាប់លិចភ្លាមៗ ដោយសារមានព្យុះខ្លាំង។

កងពលពន្លត់អគ្គិភ័យបាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស៤នាក់បានស្លាប់ នៅពេលទូកទេសចរណ៍មួយគ្រឿងបានក្រឡាប់លិចនៅក្នុងបឹង Maggiore ក្នុងប្រទេសអ៊ីតាលី ភាគពាយព្យ ពេលមានខ្យល់ខ្លាំង ។
ទូកដែលមានប្រវែង១៦ម៉ែត្រ បានក្រឡាប់លិចកាលពីល្ងាចថ្ងៃចន្ទនៅក្បែរ បឹង Lisanza ចុងបឹងភាគខាងត្បូង នៅពេលអាកាសធាតុប្រែជាមានព្យុះភ្លាមៗ ។
កាលពីល្ងាចថ្ងៃអាទិតុ្យ លោក Attilio Fontana ប្រធានគ្រប់គ្រងតំបន់ Lombardy បានហៅ ហេតុការណ៍នេះថាជាឧបទ្ទវហេតុធ្ងន់ធ្ងរបំផុត បណ្ដាលមកពីខ្យល់កួចខ្លាំង ។
សារព័ត៌មាន អ៊ីតាលី បានរាយការណ៍ថា អ្នកនៅមានជីវិតប្រហែល២០ នាក់ ស្ថិតក្នុងចំណោមអ្នកដំណើរដែលបានស្រង់ចេញពីទឹក ដោយទូកផ្សេងទៀត ឬ ពួកគេអាចហែលទៅមាត់បឹងបាន ៕
