កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសិង្ហបុរី នឹងចូលរួមបង្កើនធនធានមនុស្សវិស្វកម្មជួសជុលយន្តហោះនៅកម្ពុជា

2023/05/30 10:09:45 pm        734

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានសហការគ្នាជាមួយនឹងក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសិង្ហបុរី លើសេវាជួសជុលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។

កិច្ចព្រមព្រៀងសហការគ្នានេះនឹងចូលរួមបង្កើនធនធានមនុស្សផ្នែកជួសជុលយន្តហោះក្នុងស្រុក និងទទួលបានបច្ចេកវិទ្យាវិស្វកម្មយន្តហោះពីប្រទេសសិង្ហបុរី ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើតសេវាជួសជុលយន្តហោះ ហៅថា MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានធ្វើឡើង នៅថ្ងៃទី៣០ ខែឧសភា ដោយ លោកឧកញ៉ា ពុង ខៀវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាម្ចាស់ភាគធំនៃក្រុមហ៊ុន Cambodia Airport Investment Co Ltd និងលោក Ng Chin Hwee នាយកប្រតិបត្តិក្រុមហ៊ុន SIA Engineering Company។

ថ្លែងប្រាប់អ្នកព័ត៌មានក្រោយពិធីចុះហត្ថលេខា លោក Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងថា ការបង្កើតការកិច្ចសហប្រតិបត្តិការជួសជុល​យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ​នឹងផ្តល់សេវាកម្មជួសជុលយន្តហោះ ដោយចាប់ផ្តើមពីយន្តហោះធុនស្រាលទៅ។

លោក Charlves Vann លើកឡើងថា៖ “ក្រុមហ៊ុន SIAEC នឹងនាំបច្ចេកវិទ្យា និងធនធាន និងការដកពិសោធន៍ពីប្រទេសសិង្ហបុរី ដើម្បីនឹងចូលរួមសេវាកម្មជូសជុល MRO របស់យើង។ ហើយបន្ទាប់មកទៀត ​យើងនឹងបណ្តុះបណ្តាលធនធានមនុស្សកម្ពុជារបស់យើង ចេះក្នុងការវិស្វកម្ម​ជួសជុល​យន្តហោះពីធុនស្រាលទៅធុនធ្ងន់”។

លោក Ng Chin Hwee លើកឡើងថា ក្រោមកិច្ចព្រមព្រៀងសហការនេះ ក្រុមហ៊ុននឹងនាំបច្ចេកទេស បច្ចេកវិទ្យាដែលធ្លាប់បានធ្វើនៅប្រទេសសិង្ហបុរី មកប្រទេសកម្ពុជា។ លោកបន្តថា ក្រុមហ៊ុន នឹងជ្រើសរើសបុគ្គលិក និងវិស្វករ ដើម្បីបណ្តុះបណ្តាលពួកគាត់ ដើម្បីផ្តល់សេវាជួសជុលដែល​មានលក្ខណៈអន្តរជាតិ ស្តង់ដារ ដូចជាអាកាសយានដ្ឋាននៅសិង្ហបុរី និងប្រទេសផ្សេងៗផងដែរ។

លោក Ng Chin Hwee បន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះដែលស្ថិតនៅក្នុងការសាងសង់ នឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនិងអន្តរជាតិ បង្កើនការចរាចរណ៍​អាកាសចរណ៍​ឆ្លងកាត់កម្ពុជាច្រើន ដែលទាមទារឱ្យមានសេវាកម្មវិស្វកម្មជួសជុល​យន្តហោះកម្រិតស្តង់ដារ​អន្តរជាតិ។

បើតាមលោក លោក Charlves Vann ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៥០ភាគរយ ហើយ គិតត្រឹមខែឧសភា ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។

សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា​តាមរយៈរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ​និងក្រុមហ៊ុន OCIC សាងសង់ និង​អភិវឌ្ឍអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល ​និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm