ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ចែកជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមខ្នងផ្ទះនៅស្រុកឱរ៉ាល់

2021/05/10 06:11:47 am        168

កំពង់ស្ពឺ ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដែលប្រទេសជាតិ​កំពុង​តែ​ញ៉ាំញ៉ីដោយសារការ​ឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ-១៩ ក្រៅពីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាមួយគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរៀបចំជាស្បៀងអាហារ និងថ្នាំសង្កូវចាំបាច់សម្រាប់ចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលកំពុងដាក់ខ្លួន​ដាច់ដោយឡែក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១១រូប ដឹកនាំដោយ ឯកឧត្តម វង្ស វ៉ាន់នី លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី និងឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយមនី្ទរសុខាភិបាលខេត្តកំពង់ស្ពឺ លោក មួង ធី អភិបាលស្រុក សហភាពសហព័ន្ធយុវជនស្រុក និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ បានពាំនាំនូវការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូន​ប្រជាពលរដ្ឋ​ចំនួន៤៥គ្រួសារ ដែលកំពុងដាក់ខ្លួនដាច់ដោយឡែកនៅតាមខ្នងផ្ទះដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឃុំចំនួន៥ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើតាមលោកវេជ្ជបណ្ឌិត សាយ ឫទ្ធី បានលើកឡើងថា អំណោយដែលចែកជូនបងប្អូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះនាថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបានសម្ភារៈការពារជំងឺកូវីដ-១៩ និងថ្នាំពេទ្យ អាល់កុលដបធំ ១ដប ម៉ាស់១ប្រអប់(៥០ម៉ាស់) ថ្នាំពេទ្យព្យាបាលជំងឺ​ក្រពះពោះវៀន ថ្នាំវីតាមីន(Multivitamin) និងថ្នាំប៉ារ៉ាសេតាម៉ុលសម្រាប់ប្រើប្រាស់១០ថ្ងៃ និងអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ត្រីខកំប៉ុង១ដុំ​, មី១កេស (៥០កញ្ចប់) និងទឹកក្រូច១កេស។

ជាមួយគ្នានោះដែរ លោក មួង ធី បានសុំការយោគយល់ពីប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ដែលបានគិតថាបងប្អូន​បានវិល​ត្រឡប់មកពីចម្ងាយ មកកាន់ផ្ទះសម្បែងហើយ អាជ្ញាធរក៏ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត នេះមិនមែនជាការរើសអើងទេ គឺដើម្បីឲ្យ​បងប្អូនប្រជាពលរដ្ឋមានការចូលរួមចំណែកទាំងអស់គ្នា ព្រោះថាមេរោគកូវីដ១៩នេះ យើងមើលមិនឃើញទេ។ ជាពិសេសការផ្តល់ជូនសម្ភារការពារជំងឺកូវីដ១៩ ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីនេះ គឺជាកាយវិការសប្បុរសធម៌ដ៏ប្រពៃ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការចូលរួមចំណែកជា​មួយរាជរដ្ឋាភិបាល​កម្ពុជា ដើម្បីជួយសម្រួលតម្រូវការចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក៕អត្ថបទ ៖ រដ្ឋា


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងរយៈពេល៩ឆ្នាំ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៥ពាន់នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២១រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន២៨១លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួនជាង ៥៥ម៉ឺននាក់។ ជាពិសេសសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យគោរពតាមវិធានចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តវិធានការណ៍ ៣ការពារ ៣កុំ និងអនុវត្តវិធានការសុខាភិបាឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am