ទារករាប់សិបនាក់ បានស្លាប់ក្នុង​មណ្ឌលកុមារកំព្រា ស្របពេលដែលសង្គ្រាមនៅតែបន្តនៅស៊ូដង់

2023/05/30 05:08:23 pm        107

រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​សង្គ្រាម​ផ្ទុះឡើង​នៅ​ទីក្រុង Khartoum អ្នកស្រី​វេជ្ជបណ្ឌិត Abeer Abdullah បាន​ប្រញាប់ប្រញាល់​ចេញពី​ពី​បន្ទប់​មួយ​ទៅកាន់​បន្ទប់​មួយទៀត ក្នុង​មណ្ឌល​កុមារកំព្រា​ធំ​បំផុត​នៅ​ប្រទេស​ស៊ូដង់ ដោយ​ព្យាយាម​ថែទាំ​ទារក និង​ក្មេង​តូចៗ​រាប់រយ​នាក់ ពេលដែល​សង្គ្រាម​ធ្វើ​ឲ្យ​បុគ្គលិក​ស្ទើ​តែ​ទៅ​អស់​បាន​ចាកចេញ ។

​អ្នកស្រី​និយាយថា ក្មេងៗ​យំ​ទ្រហឹង​ពេញ​អគារ ខណៈពេលដែល​ការផ្ទុះអាវុធ​បាន​អង្រួន​តំបន់​ជុំវិញ​មណ្ឌលកុមារ​កំព្រា ។

អ្នកស្រី​វេជ្ជបណ្ឌិត​រូបនេះ និយាយថា ក្រោយមក​រលក​នៃ​ការស្លាប់​ទារក ក៏បាន​កើតឡើង ។ មាននូវ​ទារក​ស្នាក់នៅ​អគារ​ជាន់​លើ​មណ្ឌលកុមារ​កំព្រា Mygoma ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ។ ដោយ​គ្មាន​បុគ្គលិក​គ្រប់គ្រាន់​មើលថែ​ពួកគេ ពួកគេ​ក៏បាន​ស្លាប់​ដោយសារតែ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ និង​ការខ្វះខាត​ជាតិ​ទឹក ។

អ្នកស្រី​បន្តថា មាននូវ​ទារក​ទើប​សម្រាល​ដ៏​ផុយស្រួយ​រួចទៅហើយ​នៅក្នុង​មណ្ឌល​សុខភាព​របស់គាត់ នៅ​អគារ​ជាន់​ក្រោម​ដី ពួកគេ​មួយចំនួន បាន​ស្លាប់ ក្រោយ​កើតមាន​ជំងឺ​គ្រុនក្តៅ​ខ្លាំង ។

អ្នកស្រី Abdullah និយាយថា ទារក​ស្លាប់​រាល់ថ្ងៃ មាន ២​នាក់ ៣​នាក់ ៤​នាក់ និង​មាន​ចំនួន​ខ្ពស់ជាង​នេះ ។ ក្មេងៗ​យ៉ាងហោច ៥០​នាក់ និង​ទារក​យ៉ាងហោច ២៤​នាក់ បាន​ស្លាប់​នៅ​មណ្ឌល​កុមារកំព្រា ក្នុង​រយៈពេល ៦​សប្តាហ៍ ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​កាលពី​ពាក់កណ្តាល​ខែមេសា​កន្លង​ទៅ ក្នុងនោះ​រួមទាំង​ទារក ១៣​នាក់ ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​ផងដែរ៕​

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am