
អង្គការណាតូបានថ្កោលទោសការប៉ះទង្កិចនៅភាគខាងជើងកូសូវ៉ូថាជាការវាយប្រហារ "មិនអាចទទួលយកបាន" ដោយក្រុមបាតុករ ដែលបានធ្វើឱ្យកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួន ២៥ នាក់រងរបួស។
នគរបាលនិងទាហានរបស់អង្គការណាតូបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករជនជាតិស៊ែរប៊ីនៅភាគខាងជើងកូសូវ៉ូ ដែលមានភាពចលាចលជុំវិញការឡើងកាន់តំណែងអភិបាលក្រុងជនជាតិអាល់បានី។
ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃផ្សែង ត្រូវបានប្រើដើម្បីរារាំងក្រុមបាតុករនៅតំបន់ Zvecan បន្ទាប់ពីពួកគេបានព្យាយាមលុកលុយអគាររដ្ឋាភិបាលមួយ។ កងកម្លាំងអង្គការណាតូក៏បានបង្កើតខ្សែការពារជុំវិញសាលាក្រុងពីរផ្សេងទៀតផងដែរ។
ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានរិះគន់អាជ្ញាធរកូសូវ៉ូចំពោះការធ្វើឱ្យស្ថានការណ៍នៅភាគខាងជើងរបស់ប្រទេសនេះ មានអស្ថិរភាព និងបានព្រមានប្រឆាំងនឹងសកម្មភាពណាមួយដែលអាចបង្កឱ្យមានភាពតានតឹងជនជាតិភាគតិចនៅទីនោះផងដែរ៕
