
មន្ត្រីការទូតសហភាពអឺរ៉ុបលោក Josep Borrell និយាយថា រុស្ស៊ីនឹងចង់ចូលតុចរចា បើសិនជាពួកគេឈ្នះសង្គ្រាមនៅអ៊ុយក្រែន ហើយលោកក៏គ្មានសុទិដ្ឋិនិយមចំពោះអ្វីដែលនឹងអាចកើតឡើង នៅក្នុងជម្លោះនារដូវក្តៅនេះនោះដែរ។
លោក Borrell បានថ្លែងបែបនេះអំឡុងព្រឹត្តការណ៍នៅរដ្ឋធានី Barcelona ប្រទេសអេស្ប៉ាញ។ លោកនិយាយថា លោកមើលឃើញពីបំណងច្បាស់លាស់របស់រុស្ស៊ីក្នុងការចង់ឈ្នះសង្គ្រាម។ រុស្ស៊ីនឹងមិនចូលតុចរចានោះទេ បើសិនជាពួកគេពុំឈ្នះសង្គ្រាម ។
លោកបានថ្លែងបែបនេះ ក្រោយពេលរុស្ស៊ីនិយាយកាលពីថ្ងៃចន្ទថា យោធារបស់ខ្លួន បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន អំឡុងការវាយប្រហារនៅពេលយប់ ខណៈដែលកងកម្លាំងអ៊ុយក្រែន បាញ់ផ្លោងគ្រាប់កាំភ្លើងធំទៅលើទីតាំងឧស្សាហកម្មនៅក្នុងទឹកដីរុស្ស៊ី។
ស្របពេលដែលបំពាក់ដោយអាវុធថ្មីរបស់លោកខាងលិច អ៊ុយក្រែនកំពុងត្រៀមខ្លួនព្យាយាមដណ្តើមមកវិញនូវទឹកដីរុស្ស៊ីរឹបអូសបាននៅក្នុងប្រតិបត្តិការសឹកពិសេសរបស់ពួកគេ ដែលបានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២៕