
ក្រុមអ្នកកាន់សាសនាហិណ្ឌូនៅភាគខាងជើងប្រទេសឥណ្ឌានៅថ្ងៃអង្គារ (៣០ ឧសភា)នេះ បានប្រារព្ធពិធីបុណ្យ “គង្គាឌូសេរ៉ា” (Ganga Dussehra) ដោយការជ្រមុជទឹកនៅក្នុងទន្លេគង្គាដ៏ពិសិដ្ឋនៅក្នុងទីក្រុងប្រជុំព្រះវិហារនៃតំបន់ ហារីវ៉ា (Haridwar), ប្រាយ៉ារ៉ាច (Prayagraj) និង វ៉ារ៉ាណាស៊ី (Varanasi)។
ក្នុងពិធីបុណ្យនេះ ក្រុមអ្នកមានជំនឿដ៏ស្មោះត្រង់បានគោរពបូជាទន្លេដ៏បរិសុទ្ធរបស់សាសនាហិណ្ឌូចាត់ទុកដូចជាព្រះម៉ែ និងទេពធីតារបស់ខ្លួន ព្រោះទន្លេគង្គាជាកន្លែងដ៏សំខាន់មួយនៅក្នុងជីវិត និងមនសិការរបស់ជនជាតិឥណ្ឌា។
ទន្លេគង្គាគឺជានិមិត្តរូបនៃភាពបរិសុទ្ធសម្រាប់សាសនាហិណ្ឌូ។ ក្រុមអ្នកគោរពបូជាបានងូតទឹកតាមដងទន្លេ និងបួងសួងសុំសេចក្តីសុខដល់ក្រុមគ្រួសាររបស់ពួកគេ។
ប្រជាជនឥណ្ឌាចាត់ទុកទន្លេគង្គាថា ជាទន្លេសួគ៌ដែលមានដើមកំណើតនៅឋានទេវលោក ដោយមានរឿងព្រេងនិទានតំណាលថាព្រះគង្គាត្រូវជូនជាអំណោយដល់មនុស្សជាតិដើម្បីឆ្លើយតបនឹងការសោយទិវង្គតរបស់ព្រះបាទផាហ្គីរ៉ាត ។ ព្រះអង្គ ផាហ្គីរ៉ាត ទ្រង់ជាក្សត្រស្នងរាជ្យនៃរាជវង្ស សក្ការៈ ដោយបានអធិដ្ឋានឱ្យព្រះគង្គាចុះមកលើផែនដីដែលស្ងួតហួតហែងនិងនាំមកនូវជីវិតលើភពផែនដី៕
