អង្គការ នៃក្រុមប្រទេសផលិតប្រេងនាំចេញឬ OPEC នឹងស្វាគមន៍ការវិលមកវិញទាំងស្រុងរបស់អ៊ីរ៉ង់ក្នុងទីផ្សារប្រេង នៅពេលដែលទណ្ឌកម្មត្រូវបានដកចេញ

2023/05/31 04:48:14 am        293

អគ្គលេខាធិការអង្គការនៃក្រុមប្រទេសផលិតប្រេងនាំចេញ ឬ OPEC លោក Haitham Al Ghais កាលពីថ្ងៃចន្ទ បាននិយាយថា អង្គការនេះនឹងស្វាគមន៍ចំពោះការវិលត្រឡប់ទាំងស្រុងរបស់អ៊ីរ៉ង់មកកាន់ទីផ្សារប្រេងវិញ នៅពេលដែលទណ្ឌកម្មត្រូវបានដកចេញ ព្រោះប្រទេសអ៊ីរ៉ង់ ជាសមាជិករបស់អង្គការនេះ បើទោះបីជាការនាំចេញប្រេង ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ដែលបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ក៏ដោយ។

លោក Al Ghais ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់ ជាលើកដំបូង បាននិយាយថា ប្រទេសអ៊ីរ៉ង់មានលទ្ធភាពនាំឲ្យមានបរិមាណផលិតកម្មសំខាន់ៗ ក្នុងរយៈពេលដ៏ខ្លី។ សារព័ត៌មាន Reuters បានដកស្រង់សម្តីលោក ដែលនិយាយនៅលើគេហទំព័រ SHANA របស់ក្រសួងប្រេងអ៊ីរ៉ង់ថា៖ «យើងជឿជាក់ថា ប្រទេសអ៊ីរ៉ង់ គឺជាតួអង្គដែលមានការទទួលខុសត្រូវ ក្នុងចំណោមសមាជិករបស់អង្គការនៃបណ្តាប្រទេស ក្នុងក្រុម OPEC។ ក្នុងពេលដំណាលគ្នា ខ្ញុំប្រាកដថា នឹងមានការងារល្អរួមគ្នា ដើម្បីធានាថា ទីផ្សារនឹងនៅតែមានតុល្យភាព នៅពេលដែល OPEC បានបន្តធ្វើ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។

នៅពេលត្រូវបានសួរពីការកាត់បន្ថយផលិតកម្ម ដោយស្ម័គ្រចិត្តរបស់អង្គការ OPEC និងផលប៉ះពាល់ទៅលើតម្លៃប្រេង លោក Ghais បានប្រាប់ថា៖ «ក្នុងអង្គការ OPEC យើងមិនកំណត់គោលដៅកម្រិតតម្លៃជាក់លាក់នោះទេ។ រាល់សកម្មភាព និងការសម្រេចចិត្តរបស់យើងទាំងអស់ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យមានតុល្យភាពល្អប្រសើរ រវាងតម្រូវការប្រេងពិភពលោក និងការផ្គត់ផ្គង់ប្រេងពិភពលោក»។

ក្នុងការដំណើរការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីដើមខែមេសា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសមាជិកដទៃទៀតនៃអង្គការ OPEC ដែលមាន OPEC និងសម្ព័ន្ធមិត្ត ក្នុងនោះ រួមទាំងរុស្ស៊ីផង បានប្រកាសកាត់បន្ថយទិន្នផលប្រេងបន្ថែមទៀតប្រហែល ១,២លានបារ៉ែល ក្នុងមួយថ្ងៃ ដែលនាំឲ្យបរិមាណសរុបនៃការកាត់បន្ថយដោយ OPEC ឡើងដល់ ៣,៦៦លានបារ៉ែល ក្នុងមួយថ្ងៃ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm